កូរ៉េខាងត្បូង​និយាយថា ​ការអះអាង​របស់កូរ៉េខាងជើង​ ស្តីពីមីស៊ីល​នុយក្លេអ៊ែរនោះ​ ចាំបាច់​ត្រូវវិភាគ​

ថ្ងៃអង្គារ ទី ១៦ ឧសភា ២០១៧​
84

កាលពីថ្ងៃចន្ទ យោធារបស់កូរ៉េខាងត្បូងបាននិយាយថា គេចាំបាច់ត្រូវការវិភាគបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបកាលពីថ្ងៃអាទិត្យកន្លងទៅនោះ គឺគ្រាប់រ៉ុក្កែតរយៈចម្ងាយមធ្យមទៅរយៈចម្ងាយឆ្ងាយថ្មីមួយ ដែលបង្កើតឡើងដើម្បីផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។

មីស៊ីលនេះមានទីតាំងនៅសមុទ្រជិតប្រទេសរុស្ស៊ី នៅក្នុងអ្វីដែលក្រុងវ៉ាស៊ីនតោនបានហៅថា ជាសារមួយទៅកាន់កូរ៉េខាងត្បូង ដែលប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីថ្មីរបស់ខ្លួនបានចូលកាន់តំណែងដោយសន្យាថា នឹងចូលរួមជាមួយទីក្រុងព្យុងយ៉ាងនៅក្នុងកិច្ចពិភាក្សា។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើងបានធ្វើសេចក្តីរាយការណ៍ថា «ការបាញ់សាកល្បងនេះមានគោលបំណងផ្ទៀងផ្ទាត់បញ្ជាក់ពីយុទ្ធសាស្ត្រ និងបច្ចេកវិទ្យានៃរ៉ុក្កែតអន្តរទ្វីបបានបង្កើតថ្មី ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទំហំធំដ៏ធ្ងន់»។

អ្នកការទូតបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបគ្នានៅថ្ងៃអង្គារនេះ នៅក្នុងការស្នើរសុំរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដើម្បីពិភាក្សាអំពីការប្រតិកម្មទៅនឹងការបាញ់មីស៊ីលនេះ។

ក្រុមប្រឹក្សាសន្តិសុខនេះ ក៏បានអនុម័តនូវដំណោះស្រាយការដាក់ទណ្ឌកម្មចំនួន ៦ ប្រឆាំងនឹងកូរ៉េខាងជើង ដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងតស៊ូមតិដើម្បីបង្ក្រាបបន្ថែមលើធនាគារ និងក្រុមហ៊ុនដទៃទៀត ដែលធ្វើពាណិជ្ជ កម្មជាមួយទីក្រុងព្យុងយ៉ាង។

សារព័ត៌មាន KCNA បានលើកឡើងថា មេដឹកនាំលោក Kim Jong Un បានចោទប្រកាន់ អាមេរិកពីបទ «គំរាមកំហែង» បណ្តាប្រទេសដែល «មិនមានអាវុធនុយក្លេអ៊ែរ» ហើយបានព្រមានទីក្រុងវ៉ាស៊ីនតោនថា កុំឱ្យវាយតម្លៃខុសពីការពិតដែលថា ដែនដីគោករបស់ខ្លួន គឺកំពុងស្ថិតនៅក្នុងរយៈចម្ងាយសម្រាប់ការវាយប្រហាររបស់កូរ៉េខាងជើង។

យោធារបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនោះបានហោះរយៈចម្ងាយ ៧០០ គីឡូ ម៉ែត្រពីតំបន់ Kusong ភាគពាយព្យនៃទីក្រុងព្យុងយ៉ាង។ ជប៉ុនបាននិយាយថា មីស៊ីលនេះបានឈានដល់កម្ពស់ជាង ២០០០ គីឡូម៉ែត្រ និងហោះរយៈពេល ៣០ នាទី។

ក្រុមអ្នកជំនាញបាននិយាយថា ការឈានដល់កម្ពស់នេះមានន័យថា វាត្រូវបានបង្កើតឡើងនៅក្នុងគន្លងខ្ពស់មិនធម្មតា ហើយប្រសិនបើបាញ់ដាក់គន្លងស្ដង់ដារនោះ វានឹងមានរយៈចម្ងាយ យ៉ាងហោចណាស់ ៤.០០០ គីឡូម៉ែត្រ។ នោះនឹងអាចធ្វើឱ្យយោធារបស់អាមេរិកដែលមានមូល ដ្ឋាននៅកោះ Guam នោះ ស្ថិតនៅក្នុងរយៈចម្ងាយនេះផងដែរ។

គម្រោងត្រួតពិនិត្យដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងការវិភាគមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា «ការសាកល្បងមីស៊ីលទទួលបានជោគជ័យចុងក្រោយបំផុតរបស់កូរ៉េខាងជើងនេះ បានបង្ហាញពីកម្រិតនៃការជោគជ័យដែលមិនធ្លាប់បានឃើញពីមុនចេញពីមីស៊ីលរបស់កូរ៉េខាងជើងនោះទេ»។

«វាទំនងជាមិនត្រឹមតែបង្ហាញមីស៊ីលអន្តរទ្វីបមានរយៈចម្ងាយមធ្យម ដែលនឹងអាចធ្វើឱ្យពួកគេទុកចិត្ដលើការវាយប្រហារមូលដ្ឋានរបស់អាមេរិកនៅកោះ Guam នោះទេ ប៉ុន្តែសំខាន់ជាងនេះអាចបង្ហាញពីការកើនឡើងជាច្រើនក្នុងការអភិវឌ្ឍមីស៊ីលអន្តរទ្វីបផងដែរ»។

មេបញ្ជាការប្រចាំនៅតំបន់ប៉ាស៊ីហ្វិករបស់យោធាអាមេរិកបាននិយាយថា ប្រភេទនៃមីស៊ីលដែលបានបាញ់កាលពីថ្ងៃអាទិត្យកន្លងទៅនោះ គឺ «មិនមានលក្ខណៈដូចទៅនឹងមីស៊ីលអន្តរទ្វីប» នោះទេ៕

ប្រភព : ASIA TIMES ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧

ចែករំលែក

បញ្ចេញយោបល់