ប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយ ប្រទេសចិនកាលពីថ្ងៃច័ន្ទថា ប្រទេសចិន និងវៀតណាម នឹងគ្រប់គ្រង និងត្រួតពិនិត្យដែនសមុទ្រ មានជម្លោះរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងសកម្មភាពធ្វើឱ្យស្មុគស្មាញ ឬក៏រីករាលដាល ដល់ពួកគេ ធ្វើដូច្នេះដើម្បីរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង ។
វៀតណាមគឺជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលតែងតែឈ្លោះគ្នាបើកចំហជាងគេ ជាមួយប្រទេសចិននៅលើផ្លូវទឹកនេះចាប់តាំងពីប្រទេសហ្វីលីពីនដកខ្លួនចេញពីការប្រឈមមុខ គ្នាស្ថិតក្រោមប្រធានាធិបតីលោក Rodrigo Duterte ។
បន្ទាប់ពីអ្វីដែលចិនបាននិយាយថា គឺជាកិច្ចពិភាក្សា «វិជ្ជមាន» ស្តីពីសមុទ្រចិនខាងត្បូង កាលពីសប្តាហ៍មុនរវាង កប្រធានាធិបតី Xi Jinping និងប្រធានាធិបតីវៀតណាម លោក Tran Dai Quang សេចក្តីថ្លែងការណ៍រួមសង្កត់ធ្ងន់ពីតម្រូវការដើម្បីត្រួតពិនិត្យភាពខុសគ្នា។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា គ្រប់គ្រងនិងត្រួត ពិនិត្យជម្លោះដែនសមុទ្រឱ្យបានត្រឹមត្រូវ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ដោយមិនទទួលយកសកម្មភាពណាមួយដែលធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពនេះ ឬការពង្រីកជម្លោះនោះឡើយ។
សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រទេស ទាំងពីរមានការផ្លាស់ប្តូរនូវទស្សនៈស្តីពីបញ្ហាសមុទ្រដោយ «ត្រង់ និងស៊ីជម្រៅ» និងបានឯកភាព គ្នាប្រើប្រាស់យន្តការចរចាលើបញ្ហាព្រំដែនដែលមានស្រាប់ ដើម្បីស្វែងរកដំណោះស្រាយយូរ អង្វែង។
កាលពីឆ្នាំមុន ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយបានកើនឡើងបន្ទាប់ពី មន្រ្តីរបស់សហរដ្ឋអាមេរិក និងតៃវ៉ាន់បានឱ្យដឹងថា ចិនបានដាក់មីស៊ីលបាញ់ពីដីទៅអាកាសនៅ លើកោះ Woody ជាផ្នែកមួយនៃប្រជុំកោះ Paracels ។
វៀតណាមបានហៅទង្វើរបស់ប្រទេសចិនថា ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន យ៉ាងធ្ងន់ធ្ងរលើប្រជុំកោះ Paracels នេះ។
ទំនាក់ទំនងមានភាពប្រសើរឡើងជាបន្តបន្ទាប់ ដោយមានការផ្លាស់ប្តូរនៃដំណើរទស្សនកិច្ច កម្រិតខ្ពស់ ទោះបីជាការកសាងកម្លាំងយោធាក្នុងតំបន់នៅតែបន្តក៏ដោយក្នុងនោះរួមមានការសាង សង់វាលយន្តហោះនៅលើកោះសប្បនិម្មិតនៅក្នុងផ្លូវទឹកមមាញឹករបស់ប្រទេសចិន។
លោក Quang បានមកដល់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនសម្រាប់ដំណើរទស្សនកិច្ច របស់រដ្ឋ និងដើម្បីចូលរួមក្នុងសន្និសីទរយៈពេលពីរ ដែលបញ្ចប់នៅថ្ងៃចន្ទស្តីពីគម្រោងដ៏មហិច្ឆតា ដែលស្នើឡើងដោយលោក Xi ក្នុងការកសាងផ្លូវសូត្រថ្មីមួយ ដែលតភ្ជាប់ពីប្រទេសចិនទៅអាស៊ី អឺរ៉ុប និងលើសពីនេះតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន៕
ប្រភព: Reuters ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧