លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន៖ ការពិនិត្យព្យាបាលជម្ងឺជូន​បងប្អូន​ប្រជាពលរដ្ឋ​ គឺដោយឥត​គិតថ្លៃ ​និងគ្មានការ​ប្រកាន់និន្នាកា​នយោបាយ​នោះទេ​

ថ្ងៃអង្គារ ទី ១៦ ឧសភា ២០១៧​
151

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីពិនិត្យព្យាបាលជម្ងឺទូទៅ មាត់ធ្មេញ និងកាយសម្បទាជូនប្រជាពលរដ្ឋទូទៅក្នុងក្រុងប៉ោប៉ែត តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តថៃ និងគ្រូពេទ្យខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ការពិនិត្យព្យាបាលជម្ងឺជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋគឺដោយឥតគិតថ្លៃ និងគ្មានការប្រកាន់និន្នាកានយោបាយនោះទេ។

កម្មវិធីពិនិត្យព្យាបាលជម្ងឺទូទៅ មាត់ធ្មេញ និងកាយសម្បទាជូនប្រជាពលរដ្ឋទូទៅនេះ ត្រូវបានធ្វើឡើងនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺធ្វើការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្រីក្រមានជម្ងឺ ដើម្បីចូលរួមចំណេកលើកកម្ពស់សុខមាលភាពសាធារណៈ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន តំណាង លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក ណាតផៈវុធ ប៊ូធិសារូ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវត្តប៉ាលេយ្យល័យ សង្កាត់ និងក្រុងប៉ោយប៉ែត៕

ចែករំលែក

បញ្ចេញយោបល់