នយោបាយប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនលោក RODRIGO DUTERTE ចាប់ផ្តើមធ្វើឱ្យបណ្តាស្ថាប័នអន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងហើយ។
លោកស្រី FATOU BEWSOUDA រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ CPI ក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី១៣ តុលា ចេញផ្សាយនៅទីក្រុងឡាអេថ្លែងថា ខ្ញុំមានការព្រួយបារម្ភយយ៉ាងខ្លាំងដោយសារបណ្តាអ្នកទទួលខុសត្រូវជាន់ខ្ពស់ហ្វ៊ីលីពីនហាក់ដូចជាអះអាងពីភាពត្រឹមត្រូវនៃការសម្លាប់ពួកអ្នកចែកចាយ និងពួកអ្នកសេពគ្រឿងញៀនជាច្រើនពាន់នាក់រួចរហូតដល់លើកទឹកចិត្តដល់កងកម្លាំងសន្តិសុខនិងប្រជាជនស៊ីវិលឱ្យប្រើកម្លាំងប្រឆាំងមនុស្សទាំងនោះ ។
ចាប់តាំងពីខែកក្កដាមក ប្រធានាធិបតីហ្វីលីពីនបានដឹកនាំប្រទេសលោកឱ្យធ្វើយុទ្ធនាការបង្ហូរឈាមមួយប្រឆាំងការរត់ពន្ធគ្រឿងញៀន ដែលក្នុងយុទ្ធនាការនោះមនុស្សជាង៣.៣០០នាក់ហើយបានត្រូវសម្លាប់ដោយប៉ូលិសឬដោយប្រជាជន ។ នេះបើតាមតួលេខផ្លូវការ អ.ស.ប សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ព្រមទាំងអង្គការការពារសិទ្ធិមនុស្សជាច្រើន សុទ្ធតែព្រួយបារម្ភចំពោះការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការបែបនោះ ។
លោកស្រីរដ្ឋអាជ្ញាតុលាការCPI បានព្រមានរដ្ឋាភិបាលហ្វ៊ីលីពីនដោយលោកស្រីពោលថា ច្បាស់លាស់រាល់មនុស្សនៅហ្វ៊ីលីពីន ដែលជំរុញឱ្យប្រព្រឹត្តអំពើហិង្សាក្នុងទ្រង់ទ្រាយធំ ឬក៏ចូលរួមពិសេសតាមបញ្ជាអាចនាំខ្លួនមកកាត់ទោសនៅមុខតុលាការនេះ ៕