កាកបាទក្រហមកម្ពុជាខេត្តកែប ​ចែកអំណោយរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាជនក្រីក្រ ចាស់ជរា គ្មានទីពឹងនៅភូមិអង្កោល​ចំនួន ២០៩គ្រួសារ

ថ្ងៃចន្ទ ទី ១៥ ឧសភា ២០១៧​
191

នៅរសៀលថ្ងៃច័ន្ទទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណវត្តអង្កោល ស្រុកដំណាក់ចង្អើរ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកែប រួមជាមួយ ​ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សមាជិក សមាដិកា គណៈកម្មាធិការសាខាទាំងអស់ អនុសាខាក្រុង ស្រុក ក្រុមប្រឹក្សាស្រុក ចូលរូមក្នុងពិធីចែកអំណោយរបស់លោកស្រីប៊ុនរ៉ានី ហ៊ុន សែន ជូនដល់ប្រជាជនក្រីក្រ ចាស់ជរា គ្មានទីពឹងនៅភូមិអង្កោលសរុបចំនួន ២០៩គ្រួសារ។

អំណោយដែលចែកជូននាឱកាសនោះរួមមាន ក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គ.ក្រ,មី០១កេះ និងថវិកា១០ ០០០រៀល សរុបជាថវិកា១៦.៣០២.០០០រៀល ៕

ចែករំលែក

បញ្ចេញយោបល់