អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចូលរួមដង្ហែរបុណ្យផ្ការស្មីសាមគ្គី មកពីរាជធានីភ្នំពេញ មកកាន់វត្តរស្មីសាមគ្គីមុនីសាគរ

ថ្ងៃចន្ទ ទី ១៥ ឧសភា ២០១៧​
474

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចូលរួមដង្ហែរបុណ្យផ្ការស្មីសាមគ្គី មកពីរាជធានីភ្នំពេញ មកកាន់វត្តរស្មីសាមគ្គីមុនីសាគរ ស្ថិតនៅភូមត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលផ្ដួចផ្ដើមដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ និងលោកស្រី ឃី ម៉ារី បានបច្ច័យបុណ្យផ្កាចំនួន៧,៣៨០$ និង៥,៦០០,០០០៛ ក្នុងនោះថវិកាផ្ទាល់របស់លោក ប្រាជ្ញ សីហា ចំនួន ៦,០០០$។

បច្ច័យបុណ្យផ្កានេះយកទៅកសាងផ្លូវក្រាលខ្សាច់ភ្នំចំនួន ២,៧៥០ម៉ែត្រដែលចេញពីថ្នល់ជាតិផ្លូវជាតិលេខ១(ក្លោងទ្វាររូបដំរីចូលវត្ត រស្មីសាមគ្គីមុនីសាគរ) មកដល់ភូមិត្រពាំងត្រាច។

ចែករំលែក

បញ្ចេញយោបល់