នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ុំ រាត្រី អភិបាលរងខេត្ត បានថ្លែងថា ប្រជាពលរដ្ឋមានភាពសម្បូសប្បាយ និងរស់នៅដោយភាពសុខសាន្ត ដូចបច្ចុប្បន្នដោយសារតែការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៍ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។
ការលើកឡើងរបស់ លោក អ៊ុំ រាត្រី អភិបាលរងខេត្ត ជាប្រធានក្រុមការងារចុះជួយស្រុកអូរជ្រៅ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៩៤៥ នាក់ នៅឃុំសិង្ហ ស្រុកអូរជ្រៅ
លោកបានបន្តថា ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ និងបានធ្វើអោយប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ ជីវភាពសេដ្ឋកិច្ចគ្រួសារកើនឡើង និងបាននាំប្រទេសពីថ្លុកឈាម មកមានសុខសន្តិភាពដូចបច្ចុប្បន្ន៕