នៅព្រឹកថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ លោកស្រី ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការ កណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមេគ្រួសារបក្សនៅ ទីស្នាក់ការគណបក្សឃុំញរ ស្រុកកំពង់រោទិ៍ ដែលមានវត្តមាន ចូលរួម ១៨០០នាក់ ។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ6 លោកស្រី ដួង វណ្ណា លោកស្រី ឈុន សារឹម សមាជិកាសភាមណ្ឌលស្វាយរៀង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល-ខេត្តចុះជួយស្រុក-ឃុំ ។
ក្នុងឱកាសនោះ លោកស្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះយើងមានសុខសន្តិភាពពេញលេញ នេះដោយសារគណបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រជាពលរដ្ឋចេញពីរបបដ៏ខ្មៅងងឹត និងសាហាវ ព្រៃផ្សៃជាទីបំផុត ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលនាពេលបច្ចុប្បន្ននេះយើងមានសាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ជាពិសេស រោងចក្រ សហគ្រាសដើម្បីបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើន ប្រាក់ចំណូលក្នុងគ្រួសារ ដោយសារប្រេសយើងមានសន្តិភាព និងការអភិវឌ្ឍ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពនេះទោះកាលៈទេសៈណាក៏ដោយ ។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា នៅតែប៉ុន្មានថ្ងៃទៀតទេជិតដល់ពេលបោះឆ្នោត ជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ហើយ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រៀមលក្ខណៈសម្បត្តិ ឱ្យបានគ្រប់គ្រាន់ ជាពិសេសបងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណ ទើបមានសិទ្ធបោះឆ្នោតបាន ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍឃុំ-សង្កាត់យើងបន្តទៀត ។
បន្ទាប់ពីបានបញ្ចប់កម្មវិធីសំណេះលោកស្រី បានឧបត្ថម្ភជូនមេគ្រួសារនូវមី០២កញ្ចប់ ថវិកា ១០.០០០ រៀល ព្រះសង្ឃ០៤អង្គ ក្នុង០១អង្គ សាដក០១ បច្ច័យ ៥០.០០០ រៀល ជូនក្រុមប្រឹក្សាឃុំ ២០០.០០០ រៀល ជូនកម្លាំងការពារ ២០០.០០០ រៀលផងដែរ៕