លោក សុខ ឥសាន៖ តួនាទីគណបក្សនៅក្នុងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ថ្ងៃចន្ទ ទី ១៥ ឧសភា ២០១៧​
101

 

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលផុស ចេញពីចល នា ស្នេហាជាតិ និងរីកចំរើនពីចលនាមហាជន ធ្វើការដើម្បីបំរើផលប្រយោជន៏មហាជន ប្រជាជន ។ ដូច្នេះហើយគណបក្សប្រជាជន និងមហាជន និងប្រជាជនគឺតែមួយ ។ គណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព ស្ថេរភាពនយោបាយ ជាអ្នកកសាងអភិវឌ្ឈន៏ប្រទេសឲ្យមានការរីកចំរើនជាបន្តបន្ទាប់ជាប់ជានិច្ចក្នុង បុព្វហេតុផលប្រយោជន៏ប្រជាជន លើកកំពស់ជីវភាពរស់នៅសំបូរសប្បាយរបស់ប្រជាជន ។ ឆ្លងតាមរយៈការខិតខំនេះ ប្រជាជនតែងតែផ្តល់តុរង្វាន់ជាប់ជានិច្ច តាមរយះការបោះឆ្នោតគាំទ្រឲ្យកាន់ចង្កូតដឹកនាំប្រទេសជារៀងរហូត បើគិតពី១៩៧៩មក មានរយះពេលជិត ៤០ឆ្នាំ បើគិតពី ១៩៩៣មក មានរយះពេលជាង ២០ឆ្នាំហើយ ។កម្មវិធីនយោបាយរបស់គណបក្សតាមរយះយុទ្ធសាស្ត្រត្រីកោណ និងចតុកោណ បាននាំមកនូវសមិទ្ធផលជាច្រើនឥតគណនា រាប់មិនអស់ លើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៏ជាក់ស្តែងជូនជាតិមាតុភូមិនិងប្រជាជន ។ វិស័យទាំងឡាយដែលបានកសាង នៅត្រូវការធ្វើបន្តទៀតសំរាប់បំរើសំណូមពរត្រូវការឥតឈប់ឈររបស់សង្គមនិងប្រជាជន ដែលទាមទារការដឹកនាំរបស់គណបក្សប្រជាជន ដែលបន្តវេនដោយយុវជនគណបក្សប្រជាជនកម្ពុជា សសរទ្រូងដ៏មានថាមពលនិងសក្តានុពលរបស់ប្រជាជន ច្រើនជំនាន់ទៅមុខទៀត ។
ចំពោះគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំដ៏មានថាមពលនិងសក្តានុពល នឹងនៅតែបន្តបុព្វហេតុប្រឆាំងរបស់ខ្លួនតទៅមុខយូរអង្វែងទៀត ដើម្បីបន្តតួនាទីប្រឆាំងមិនអាចខ្វះបាន នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជា ដែលបន្តវេនដោយយុវជនសាង្គ្រោះជាតិដែលដើរតួប្រឆាំងយូរអង្វែងតរៀងទៅ ។
ដូច្នេះ សរុប មកគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ មានតួនាទីជាដៃគូយុទ្ធសាស្ត្រ យូរអង្វែងនៅលើទីលាន ប្រជាធិបតេយ្យកម្ពជា មួយជាបក្សកាន់អំណាច និង មួយទៀតជាបក្សប្រឆាំងដ៏មានសក្តានុពល និងមិនអាចខ្វះបាន សមស្របតាមសំណូមពរនិងបំណងប្រាថ្នា យ៉ាងពិតប្រាកដ របស់ប្រជាជនកម្ពុជា ៕

ចែករំលែក

បញ្ចេញយោបល់