ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌវៀតណាមនៃក្រសួងនគរបាលវៀតណាម បានអន្តរាគមជួយនារិខ្មែររងគ្រោះចំនួន៣នាក់ នេះបើតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបក្តិការអន្តរជាតិ ចុះថ្ងៃទី១៤។ខែឧសភា ឆ្នា២០១៧។
នារីខ្មែរ៣នាក់នោះត្រូវបាននាំឆ្លងកាត់ប្រទេសវៀតណាម និងបន្តដំណើរតាមព្រំដែនវៀតណាម-ចិន បម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិននៅប្រទេសចិន ជាថ្នូរនឹងទឹកប្រាក់ចន្លោះពី ១៥០០ដុល្លារទៅ ២០០០ដុល្លារអាមេរិក៕