សន្តិភាពមិនអាចកើតឡើងដោយឯកឯងបាននោះទេបើគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល

ថ្ងៃអាទិត្យ ទី ១៤ ឧសភា ២០១៧​
96

ថ្លែងនៅក្នុងពិធីបុណ្យឆ្លងសម្ពោធសមិទ្ធផលនានានៅវត្តពោធិទន្ទឹម(ហៅវត្តកក់) ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានលើកឡើងថាសន្តិភាពមិនអាចកើតឡើងដោយឯកឯងបាននោះទេបើគ្មានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជានកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ជាប្រមុខដឹកនាំ បាននាំមកនូវសន្តិភាពពេញលេញនិងការរីកចំរើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយយើងត្រូវនាំគ្នាការពារសន្តិភាពនេះអោយស្ថិតស្ថេរយូអង្វែង។

លោកនាយឧត្តមសេនីយ៍បានបន្តទៀតថាការចូលរួមកម្លាំងសាមគ្គីធ្វើបុណ្យឆ្លងនូវសមិទ្ធផលនានានៅថ្ងៃនេះពិតជាបានបុណ្យកុសលខ្លាំងណាស់ព្រោះយើងបានធ្វើបុណ្យធ្វើទានដើម្បីកសាងទីវត្តអារាមវត្តពោធិទន្ទឹម(ហៅវត្តកក់)អោយកាន់តែរីកចំរើនទុកជាកន្លែងផ្តល់ចំណេះដឹង និងក៏ជាទីកន្លែងសំរាប់ពុទ្ធបរិសទ័បាននាំគ្នាមកធ្វើបុណ្យផងដែរ។លោកបានជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបន្តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោបានល្អប្រសើរថែមទៀតជាពិសេសត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អប្រសើរ ហើយត្រូវដោះស្រាយទុកកង្វល់របស់ពលរដ្ឋទាំងសេវាសំនូមពរ និងសេវាតម្រូវការ តាមការធ្វើវេទិការសាធារណៈ (ពោល )ធ្វើយ៉ាងណាកុំអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

លោក សៅ សុខា បានបញ្ជាក់ប្រាប់ប្រពលរដ្ឋថា ធនាគា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមន៍ដែលដាក់លុយអោយប្រជាពលដ្ឋខ្ចីនោះមិនមែនជារបស់រដ្ឋនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ ព្រោះមានគណបក្សមួយបានដើរនិយាយថាបើបក្សគេជាប់ឆ្នោតគេនឹងជួយលុបបំណុលធនាគាទាំងអស់នេះជាឃោសនាបោកប្រាស់ទេ សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនានេះអី ហើយសមត្ថកិច្ចត្រូវចាត់វិធានការចំពោះជនដែលដើរឃោសនាបែបនេះ។

លោកនាយឧត្តមសេនីយ៍ក៏បានធ្វើការអំពាវនាវដល់មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវ រួមគ្នាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនព្រោះគ្រឿងញៀននេះបានបំផ្លាញគ្រួសារ កើតឡើងនូវអំពើលួចឆក់ប្លន់ លែងស្គាល់ខុសត្រូវបង្កអសន្តិសុខសង្គមជាដើម៕

 

ចែករំលែក

បញ្ចេញយោបល់