អភិបាលរង​ខេត្ត​បន្ទាយមាន​ជ័យ សម្ពោធដាក់​ឱ្យប្រើប្រាស់បណ្ណ​ល័យសិក្សា​១ខ្នង នៅឃុំចង្ហា ស្រុកអូរជ្រៅ

ថ្ងៃសៅរ៍ ទី ១៣ ឧសភា ២០១៧​
158

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា បណ្ណល័យសិក្សា១ខ្នង ដែល ត្រូវបានសម្ពោធដាក់អោយដំណើរនាពេល នេះជាការចូលរួមចំណែក លើកកម្ពស់ធនធានមនុស្ស និងជាទីកន្លែង១សម្រាប់អោយកូនចៅប្រជាពលរដ្ឋក្នុងភូមិ ឃុំបានសិក្សារៀនសូត្របន្ថែមទៀតក្រៅពីម៉ោងសិក្សារៀនសូត្រនៅសាលារៀន។

លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ បណ្ណាល័យសិក្សា វត្តសិលាអណ្តែត ដែលជាអំណោយរបស់អ្នកស្រី យី គឹមអួរ ព្រមទាំងក្រុមគ្រួសារ ជាសប្បុរសជននៅក្រៅប្រទេស បានសាងសង់រួចជាស្ថាពរ មានបណ្តោយ ៩,២ម៉ែត្រ ទទឹង ៦ម៉ែត្រ ធ្វើពីបេតុង ប្រក់ក្បឿង ចំណាយថវិកាសរុបប្រមាណជាង១១០០០ដុល្លា ដែលស្ថិតនៅក្នុង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានប្រជាជនប្រមាណជាង២៥០នាក់ចូលរួម៕

 

បញ្ចេញយោបល់