Thai Smile សម្ពោធបើកជើងហោះហើរត្រង់ ពីទីក្រុងបាងកកមកតំបន់ ទេសចរណ៍ខេត្តសៀមរាប

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
166

បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងបាងកកមកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាប  នៃប្រទេសកម្ពុជា ដែលពិធីសម្ពោធនេះបានប្រព្រឹត្តឡើងកាលពីរាត្រីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា។

លោក Woranate Laprabang នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Smile Airways បានថ្លែងឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនរបស់លោកសម្រេចបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងបាងកកមកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបនេះ គឺដោយសារតែកម្ពុជាទំាងបច្ចុប្បន្ននិងអនាគត គឺជាតំបន់ទេសចរណ៍ដែលមនុស្សនៅលើពិភពលោកចង់ដឹង ចង់ឃើញ និងចង់មកទស្សនាជាងគេ ពីព្រោះកម្ពុជាសម្បូរណ៍បែបពោរពេញទៅដោយសម្បត្តិវប្បធម៌ និងរមណីយដ្ឋានធម្មជាតិ។

លោក Woranate Laprabang បានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile

នឹងធ្វើការហោះហើរដំបូងក្នុង១សប្តាហ៍៥ជើង។ បន្ទាប់ពីធ្វើការហោះហើរត្រង់ពីទីក្រុង បាងកក មកកាន់តំបន់ទេសចរណ៍ខេត្តសៀមរាបនេះ ក្រុមហ៊ុនរបស់លោកក៏នឹងមានគម្រោង បើកសម្ពោធជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាផងដែរ។

 

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កន្លងមកនេះយើងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ហើយ ដែលបានធ្វើការហោះហើរត្រង់ពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប ដែលក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ បាងកកអែរវេ ក្រុមហ៊ុន អ៊ែរអេសៀ ក្រុមហ៊ុនអង្គរអែរ ហើយឥឡូវនេះយើងមានក្រុមហ៊ុន Thai Smile Airwaysមួយទៀត។ ឯកឧត្តម រំពឹងទុកថា ការបើកសម្ពោធ ជើងហោះហើរថ្មីនេះ និងធ្វើឱ្យលំហូរចូលភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ នឹងចូល មកទស្សនាកម្ពុជាតាមរយៈប្រទេសថៃនិងមានការ កើន ឡើងស្រប តាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរគឺ អាណាចក្រពីរគោលដៅទេសចរណ៍តែមួយ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ទៀតថា នៅក្នុងឆ្នំា២០១៥កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៤លាន៨សែននាក់ កើនឡើងជាង៦ភាគរយ បើធៀបទៅនឹងឆ្នំា២០១៤ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរ មកកម្ពុជា តាមផ្លូវអាកាសមានចំនួន៥៣ភាគរយ ក្នុងនោះការហោះហើរត្រង់មកកាន់ខេត្តសៀមរាបមាន ចំនួន៣០ភាគរយ។ ការកើនឡើងនៃអ្នកទេសចរបរទេស នេះនឹងធ្វើឱ្យ សេដ្ឋកិច្ចនៅកម្ពុជាមានភាពល្អប្រសើរឡើង៕

 

photo_2016-02-02_16-25-24 photo_2016-02-02_16-24-38

ចែករំលែក

បញ្ចេញយោបល់