នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៊ុ សុភឿន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចំនួន ២គ្រួសារ ផ្តល់ជូនគ្រួសារចាស់ជរា និងក្រីក្រ នៅភូមិស្វាយដំណាក់ថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង បានពាំនាំការសាកសួរសុខទក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសចាស់ជរា។
ជាក់ស្តែងពេលនេះ អនុសាខាកាកបាទក្រហមបាននាំសម្ភារ និងថវិកាមកផ្តល់ជូន រួមមាន ៖ អង្ករ ២០គីឡូ ត្រីខ១០កំប៉ុង មី១កេស ទឹកស៊ីអីវ១យួរ ទឹកត្រី៣ដប ទឹកបរិស្ធ១យួរ សារុង១ មុង១ ភួយ១ ក្រមា១ និងថវិកាមួយចំនួនទៀតផងដែរ៕