តើជ័យជំនះរបស់ Emmanuel Macron មានន័យដូចម្តេចសម្រាប់បារាំងនិងពិភពលោក? បន្ទាប់ពីការរន្ធត់នៃការធ្វើប្រជាមតិនៃការចាកចេញរបស់អង់គ្លេសនិងជ័យជំនះរបស់ ដូណាល់ ត្រាំ មក អ្នកធ្វើអត្ថាធិប្បាយនៅទូទាំងពិភពលោក បានប្រមើលមើលលើការបោះឆ្នោតប្រធានាធិបតីបា រាំងអំពីចលាចលប្រជាភិថុតដ៏ធំនៅពេលខាងមុខ។ ប៉ុន្តែ វាមិនបានកើតឡើងនោះទេ។ លោក Emmanuel Macron ជាអ្នកស្តាំនិយម និងជាបេក្ខជនគាំទ្រសហភាពអឺរ៉ុបនោះបានផ្តួលរំលំលោកស្រី ម៉ារីន ឡឺប៉ែន ជាអ្នកជាតិនិយមជ្រុលនិងស្តាំនិយមក្នុងជ័យជំនះដ៏ខ្លាំង។
លោក Macron បានប្រកាសអំពីជ័យជំនះរបស់គាត់ទៅកាន់ហ្វូងមនុស្សថា “មនុស្សរាល់គ្នាបានប្រាប់យើងថា វាមិនអាចទៅរួច ប៉ុន្តែពួកគេមិនបានស្គាល់បារាំងនោះទេ។
ហេតុអ្វីបានជាអំពើប្រជាភិថុតស្តាំនិយមបានចាញ់នៅបារាំង ជាប្រទេសមួយដែលហាក់បីដូចជាទី តាំងបណ្តុះថ្នាលដ៏មានសក្តានុពលនោះ?
ជារួមទៅ ប្រទេសបារាំងមានភាពអត់ការងារធ្វើ ២ ខ្ទង់អស់ពេលជាច្រើនឆ្នាំមកហើយ។ វាបានរង្គោះរង្គើដោយការវាយប្រហារភេរវកម្ម ដែលត្រូវធ្វើឡើងភាគច្រើនដោយពួកសកម្មជនអ៊ីស្លាមនិយមជ្រុល។ បន្ទាប់ពីអំពើហិង្សានោះ មានការប្រឆាំងនឹងជនអន្តោរប្រវេសន៍យ៉ាងខ្លាំងក្លា។ ប៉ុន្តែ អ្នកវិភាគបាននិយាយថា បើធៀបជាមួយនឹងអង់គ្លេសនិងអាមេរិកនោះ មានកត្តាសំខាន់ពីរដែលបានជួយពន្យល់នូវមូលហេតុពួកកណ្តាលនិយមឈ្នះនៅបារាំង គឺប្រវត្តិសាស្ត្ររបស់បារាំងនិងកម្រិតទាបនៃអវិសមភាព។
អ្នកបោះឆ្នោតបារាំងបានត្រៀមខ្លួនយ៉ាងច្បាស់ក្នុងការគាំទ្រអ្នកនយោបាយគ្មានបក្ស។ប៉ុន្តែសម្រាប់មនុស្សជាច្រើន គណបក្សរណៈសិរ្សរបស់ ម៉ារីន ឡឺប៉ែន មិនតំណាងឲ្យការផ្លាស់ប្តូរតាមរបៀបដូចគ្នាដែល ត្រាំ បានបង្ហាញឡើងនៅអាមេរិកនោះទេ។ ដោយបានបង្កើតឡើងនៅឆ្នាំ ១៩៧២ ដោយឪពុករបស់លោកស្រី ឡឺប៉ែន គឺលោក Jean-Marine Le Pen ដែលជាអ្នកមិនជឿ ថាមានការសម្លាប់រង្គាលនៅអឺរ៉ុបហើយត្រូវគេផ្តន្ទាទោសនោះ គណបក្សនោះបានលេចមុខជាសន្សឹមៗអស់ជាច្រើនទសវត្សរ៍មកហើយ។ អត្តសញ្ញាណរបស់បក្សនោះត្រូវបានគេស្គាល់យ៉ាងច្បាស់។
លោក Vivien Schmidt អ្នកជំនាញនយោបាយបារាំងនិងអឺរ៉ុបនៅសាកលវិទ្យាល័យ Boston University បាននិយាយថា “ការទាត់ចោលលោកស្រី ឡឺប៉ែន គឺជាការទាត់ចោលមូលដ្ឋាននៃសិទ្ធិជ្រុលនិយម និងអារម្មណ៍ប្រឆាំងម៉ូស្លីមនិងពូជសាសន៍របស់ឡឺប៉ែន។ នៅក្នុងប្រទេសមួយដែលបានជួបនឹងការកាន់អំណាចជ្រុលនិយមកាលពីពេលមុននោះ អ្នកអាចភ្ជាប់ការទាត់ចោល ឡឺប៉ែន ទៅនឹងការទាត់ចោល Vichy ដែរ”។
រដ្ឋាភិបាល Vichy បានឡើងកាន់អំណាច បន្ទាប់ពីបារាំងបានធ្លាក់ចូលក្នុងកណ្តាប់ដៃ Nazi អាឡឺម៉ង់នៅឆ្នាំ ១៩៤០។ ទោះបីជាលោក Vichy ល្បីខាងអាក្រក់នៅបារាំងចំពោះការដែលធ្វើតាមការទាមទាររបស់អាឡឺម៉ង់ក្នុងការបញ្ជូនចេញនូវពួក Jewish របស់សិបពាន់នាក់ក៏ដោយ ក៏របបនោះបានអនុម័តបទប្បញ្ញត្តិប្រឆាំងពួក Jewish ដោយខ្លួនឯងដែរ។ ទោះបីជាលោកស្រី ឡឺប៉ែន បានស្វះស្វែងផ្លាស់ប្តូរមុខមាត់របស់បក្សរណៈសិរ្សចំពោះការប្រកាន់ពូជសាសន៍និងប្រឆាំងពួក Jewish ក៏ដោយ ក៏ការខិតខំប្រឹងប្រែងរបស់លោកស្រីត្រូវបានបំផ្លាញដោយការលាតប្រដាងនៅក្នុងបណ្តាញផ្សព្វផ្សាយថា សមាជិកជាន់ខ្ពស់ជាច្រើនរបស់បក្សនោះបានប្រព្រឹត្តអំពើប្រឆាំងនឹងការសម្លាប់រង្គាលនៅអឺរ៉ុប។នៅក្នុងការស្ទង់មតិមួយធ្វើនៅមុនបោះឆ្នោត មនុស្សជាង ៥៨ ភាគរយបាននិយាយថាបក្សរណៈសិរ្សបានបង្ហាញពីការ “គំរាមដល់លទ្ធិប្រជាធិបតេយ្យ”។ នៅខាងក្រៅទីស្នាក់ការគណបក្សរបស់ Macron មនុស្សជាច្រើនបានចាត់ទុកការឈ្នះនោះថា ជាការធូស្បើយក្នុងចិត្ត ជាជាងការរំភើបចិត្ត។ អ្នកវិភាគបាននិយាយថា ខាងផ្នែកសេដ្ឋកិច្ចវិញ គោលនយោបាយប្រជាភិថុតមិនសូវមានភាពទាក់ទាញនៅក្នុងប្រទេសមួយ ដែលរដ្ឋមជ្ឈការដ៏រឹងមាំក្តាប់ការទទួលផលពីសង្គមនោះទេ។ ទោះបីជាមានគំលាតកាន់តែធំនាពេលថ្មីៗរវាងអ្នកមាននិងអ្នកក្រដ៏ដោយ ក៏បារាំងនៅតែស្ថិតនៅក្នុងចន្លោះរបស់អង់គ្លេសនិងអាមេរិកដែរ។ នេះបើយោងតាមស្ថិតិពីអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍។
នៅទសវត្សរ៍ទី ៨០ លោក Ronald Reagan នៅអាមេរិកនិងលោកស្រី Margaret Thatcher នៅអង់គ្លេស ដែលអ្នកទាំងពីរជាអ្នកអភិរក្ស បានចាប់ផ្តើមអនុវត្តកំណែទម្រង់ដែលមានគោលដៅដើម្បីជំរុញកំណើនសេដ្ឋកិច្ច រាប់បញ្ចូលទាំងការដកការគ្រប់គ្រងលើវិស័យឯកជន ពាណិជ្ជកម្មសេរី ការរឹតត្បឹតការវាយវាយនិងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ គំនិតនេះខ្លះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការរបស់អ្នកស្នងដំណែងបន្តបែបសេរីរបស់ពួកគេ។ បារាំងបានទទួលយកកំណែទម្រង់ “សេរីទំនើប” នោះខ្លះនៅក្នុងទសវត្សរ៍ទី ៨០។ ប៉ុន្តែ បារាំងមិនដែលបោះបង់ចោលសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋហើយជាពិសេសប្រព័ន្ធគាំពារសុខមាលភាពនោះទេ។
លោក Schmidt បាននិយាយថា “គេមិនគួរភ្ញាក់ផ្អើលទេថា យើងឃើញមានភាពអវិជ្ជមានអំពើប្រជាភិថុតនេះលើសាកលភាវូនីយកម្មនិងអន្តោប្រវេសន៍នៅអង់គ្លេសនិងអាមេរិក ដោយសារតែប្រទេសទាំងពីរនេះជាទីដែលលោកស្រី Thatcher និង Reagan បានយកគោលនយោបាយសេរីទំនើបជ្រុលនេះមកប្រើ។ អ្នកមានវានៅបារាំងនៅក្នុងកម្រិតខ្លះ ប៉ុន្តែមិនដែលស្ថិតក្នុងកម្រិតដូចគ្នានោះទេ”។ ទោះបីជាលោកស្រី ម៉ារីន ឡឺប៉ែន គឺជាអ្នកការពារដ៏ខ្លាំងដល់រដ្ឋដែលមានផាសុខភាពខ្លាំងមួយរបស់បារាំងក៏ដោយ ក៏លោកស្រីមិនបានទទួលផលពីទំហំកើនឡើងនៃសន្លឹកឆ្នោតប្រ ឆាំង។ លោកស្រី ឡឺប៉ែន បានទទួលសន្លឹកឆ្នោតប្រហែល ៣៤ ភាគរយ ប៉ុន្តែអ្នកបោះឆ្នោតភាគរយកាន់តែច្រើនបោះឆ្នោតអនុប្បវាទ ឬទម្លាក់សន្លឹកឆ្នោតដោយមិនបានគូស។
លោក Schmidt បាននិយាយថា “មនុស្សប្រហែលជាកំពុងមានអារម្មណ៍មិនសុវត្ថិភាពនិងត្រូវគេទុកចោល ប៉ុន្តែស្ថានភាពនោះមិនអាក្រក់ដូចនៅប្រទេសផ្សេងទេ”។ ក៏មានតថភាពផងដែរថា គណ បក្សរណៈសិរ្សជាតិនោះមិនមានភាពផ្តាច់មុខលើទីផ្សារប្រជាភិថុត ដែលចង្អុលបង្ហាញទៅដល់ការងើបឡើងយ៉ាងខ្លាំងរបស់លោក Jean-Luc Melenchon ជាអ្នកផ្សេងនិយមជ្រុលដែលគាំទ្រការដក ខ្លួនចេញពីណាតូ។ គាត់បានមិនជាប់ជុំទីមួយទេ។
លោក Michel Vieviroka ជាសង្គមវិទូ បាននិយាយថា “នៅបារាំង យើងមានអំពើប្រជាភិថុតចំនួន ២ ពួកស្តាំនិយមជ្រុល ប៉ុន្តែក៏មានពួកឆ្វេងនិយមជ្រុលដែរ។ ដើម្បីយល់រឿងនេះ អ្នកត្រូវតែយល់ដឹងអំ ពីប្រវត្តិសាស្ត្ររបស់បារាំង។ នេះគឺជាកេរ្តិ៍តំណែលរបស់បក្សកុម្មុយនីស្តចាស់។ អង់គ្លេសមិនដែលមានប្រវត្តិដូចគ្នានោះទេ ហើយអាមេរិកក៏ដូចគ្នាដែរ”៕
(ប្រភព៖ The Washington Post ចុះថ្ងៃ០៨ ខែឧសភា ឆ្នាំ២០១៧)