ការព្រមានជាអនាមិកថា ពិភពលោកឱ្យត្រៀមខ្លួនសម្រាប់សង្គ្រាមលោកលើកទី៣

ថ្ងៃសុក្រ ទី ១២ ឧសភា ២០១៧​
147

ក្រុមអនាមិកដែលជ្រៀតចូលតាមប្រព័ន្ធអ៊ីនធឺណិតដែលមានកេរ្តិ៍ឈ្មោះមិនល្អនោះ បានចេញផ្សាយវីដេអូថ្មីគួរឱ្យខ្លាចមួយ សូមឱ្យប្រជាជននៅទូទាំងពិភពលោកត្រៀមខ្លួនសម្រាប់សង្រ្គាមលោកទី៣ ដោយសារតែអាមេរិក និងកូរ៉េខាងជើងឈានទៅរកយុទ្ធសាស្រ្តបែបសង្គ្រាម ។

ក្រុមនេះបាននិយាយគំរាមកំហែងនៅក្នុងវីដេអូឃ្លីបរយៈពេល ៦ នាទីថា ដែលបានបង្ហោះនៅលើ YouTube កាលពីចុងសប្តាហ៍នេះថា «រាល់សញ្ញាទាំងអស់ជាការបង្ហាញនូវការកើតឡើងសង្រ្គាមនៅលើឧបទ្វីបកូរ៉េកំពុងត្រូវបានគេមើលឃើញ»។

ការប្រើប្រាស់ហត្ថលេខារបស់ពួកគេ Guy Fawkes ដែលជាក្រុមវាយប្រហារតាមអ៊ីនធឺណិតបានអះអាងជាច្រើនដងអំពីចលនាយោធានាពេលថ្មីៗនេះនៅក្នុងតំបន់ ហើយក៏បានក្រើនរំឮកពីជប៉ុន និងកូរ៉េខាងត្បូងអំពីការវាយប្រហារនុយក្លេអ៊ែរ ដែលនឹងកើតមានឡើងពីកូរ៉េខាងជើង។ អង្គការនេះបាននិយាយបញ្ចេញជាសំឡេងរបៀបមនុស្សយន្តថា «ចូលក្រឡេកមើលប្រទេស នីមួយៗកំពុងតែខិតទៅរកយុទ្ធសាស្ត្រមួយដែលនឹងកើតមានឡើង ប៉ុន្តែវាមិនដូចសង្គ្រាមលោកកាលពីអតីតកាលទេ ទោះបីជានឹងមានទាហានក៏ដោយ ការប្រយុទ្ធគ្នានេះទំនងជាកាចសាហាវ ឃោរឃៅ ហើយកើតយ៉ាងឆាប់រហ័សទៀតផង។ វាក៏ធ្វើឱ្យពិភពលោកទទួលគ្រោះមហន្តរាយ ទាំងកម្រិតសេដ្ឋកិច្ច និងបរិស្ថាន»។

យោងទៅតាមអនាមិកបានឱ្យដឹងថា ការសាកល្បងកាំជ្រួចផ្លោងអន្តរជាតិដ៏ខ្លាំងមានឈ្មោះMinuteman 3 របស់ប្រធានាធិបតីលោក Trump កាលពីសប្តាហ៍មុន ភ្ជាប់ជាមួយនឹងការព្រមាននាពេលថ្មីពីមន្រ្តីជប៉ុនចំពោះប្រជាពលរដ្ឋ ដោយប្រាប់ពួកគេ ឱ្យមានការរៀបចំខ្លួនសម្រាប់ការវាយប្រហារនុយក្លេអ៊ែរណាមួយដែលអាចធ្វើមានឡើង ហើយជាភស្តុតាងដែលថា សញ្ញាទាំងអស់នោះគឺចង្អុលបង្ហាញទៅលើជម្លោះដ៏ធំមួយរវាងអាមេរិក និងកូរ៉េខាងជើង។

បន្ថែមពីនេះ ចិនក៏បានទាមទារឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែលនៅក្នុងឧបទ្វីនេះ ត្រឡប់មកផ្ទះសម្បែង ខណៈពេលភាពតានតឹងនៅតែបន្តធ្ងន់ធ្ងរលើបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ក្រុមនេះបានពន្យល់ថា «នេះគឺជាសង្គ្រាមពិតប្រាកដ ហើយនឹងមានផលវិបាកពិតៗដល់ពិភពលោក»។ «ដោយសារតែមហាអំណាចទាំង ៣ ធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់នេះ ហើយប្រ ទេសផ្សេងទៀតនឹងត្រូវបានបង្ខិតបង្ខំឱ្យជ្រើសរើសយកភាគីណាមួយនោះ ដូច្នេះតើស្ថានភាពនេះនឹងមើលទៅជារបៀបណាទៅវិញរហូតមកដល់ពេលនេះ»?

អនាមិកក៏បានរៀបរាប់តាមអនឡាញថា ជាបណ្តាញក្រុមវាយប្រហារតាមអ៊ីនធឺណិត ហើយ មានចេតនាផ្សព្វផ្សាយនៅការពិតដែលរដ្ឋាភិបាលមិនចង់ឱ្យអ្នកដឹង ហើយក្រុមនេះក៏បានអះអាង ថា អាមេរិក និងកូរ៉េខាងត្បូងបានធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់ រួមជាមួយចិន និងហ្វីលីពីនផងដែរ ប៉ុន្តែការសុំអង្វររបស់ពួកគេមិនត្រូវបានគេស្តាប់ឡើយ។

ពួកគេក៏បានអះអាងថា រដ្ឋបាលរបស់លោក Trump បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអូស្រ្តាលី តាមរយៈការបញ្ជូនទាហានអាមេរិកជាង ១.០០០ នាក់ទៅកាន់ប្រទេសអូស្ត្រាលី ជាមួយនឹងនាវាចម្បាំងដឹកយន្តហោះដ៏ធំផងដែរ។ អនាមិកបាននិយាយថា ប្រទេសអូស្រ្តាលីត្រូវបានគេចាត់ទុកថា «ជាទីតាំងយុទ្ធសាស្រ្តនៅមហាសមុទ្រឥណ្ឌា»។

ក្រុមនេះក៏បានលើកសម្តីការព្រមានរបស់ចិនកាលពីសប្តាហ៍មុន ចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលរដ្ឋនៅកូរ៉េខាងជើង។ ក្រុមនេះនិយាយថា «ប្រជាពលរដ្ឋគឺជាអ្នកដែលត្រូវបានគេប្រាប់ឱ្យដឹងចុងក្រោយគេ ដូច្នេះវាមានសារៈសំខាន់ដើម្បីឱ្យយល់អ្វីដែលប្រទេសផ្សេងទៀតកំពុងធ្វើ»។ «ជាការអនុវត្តជាក់ស្តែង វាហាក់ដូចជាចិនចាប់ផ្តើមបាត់បង់ភាពអត់ធ្មត់របស់ពួកគេហើយ»។

យោងតាមអនាមិកនេះបានឱ្យដឹងថា សញ្ញានៃការកើតសង្រ្គាមមួយទៀតដែលអាចកើតមានឡើង គឺការនិយាយគ្នាថ្មីៗនេះរវាងប្រធានាធិបតីលោក Trump និងប្រធានាធិបតីហ្វ៊ីលីពីនលោក Duterte។ គូភាគីទាំងពីរបាននិយាយតិចតួចជាងមួយសប្តាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាអំពីស្ថានភាព ជាមួយកូរ៉េខាងជើង និងការគំរាមកំហែងសន្ដិសុខផ្សេងៗទៀតក្នុងតំបន់នេះ។ ក្រុមនេះក៏បានប្រាប់ឱ្យដឹងផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ «កំពុងឈានទៅរកទិសដៅវិជ្ជមាន»។

អនាមិកបាននិយាយនៅក្នុងវីដេអូថា «នៅពេលដែលប្រធានាធិបតីលោក Trump ចាប់ផ្តើមឈានទៅមនុស្សដូចជាប្រធានាធិបតីលោក Rodrigo Duterte ដើម្បីធ្វើឱ្យពួកគេប្រាកដក្នុងចិត្តថា ពួកគេនៅលើទំព័រដូចគ្នា អញ្ចឹងហើយគេចាប់ផ្តើមឆ្ងល់»។ «ទោះជាយ៉ាងណាក៏ដោយ សូម្បីតែ លោក Duterte ខ្លួនឯងក៏បានផ្តល់ដំបូលមានដល់អាមេរិកឱ្យនៅឆ្ងាយពីលោក Kim Jong-un។ សាររបស់ក្រុមអនាមិកនេះ ក៏បានបញ្ចប់ដោយបញ្ជូនសារទៅកាន់អ្នកមើលទូទាំងពិភពលោក​ ថា «ចូលត្រៀមខ្លួនទុកឱ្យហើយទៅសម្រាប់អ្វីដែលនឹងកើតមានឡើងបន្ទាប់ យើងគឺជាក្រុមអនាមិក យើងមិនលើកលែងទោស ហើយយើងក៏មិនភ្លេចដែរ»៕

(ប្រភព : New York Post ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧)

 

ចែករំលែក

បញ្ចេញយោបល់