រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ជំរុញអភិបាល​រាជធានី-ខេត្តទាំងអស់​ អនុវត្ត​សេចក្តី​សម្រេចរបស់​រាជរដ្ឋាភិបាល ស្តីពីការលុបការបង់ថ្លៃចំពោះពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី

ថ្ងៃសុក្រ ទី ១២ ឧសភា ២០១៧​
361

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផ្ញើទៅកាន់ អភិបាលរាជធានី-ខេត្តទាំងអស់ ដោយបានជំរុញឲ្យអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការលុបការបង់ថ្លៃចំពោះពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឲ្យមានប្រសិទ្ធភាព និងដោះស្រាយបាតុភាពនានាតាមទីផ្សារឲ្យបានឆាប់រហ័ស កុំឲ្យប្រជាពលរដ្ឋ អាជីវករ មានការថ្នាំងថ្នាក់ចិត្ត។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា នៅមានបាតុភាពមួយចំនួន នៅតាមផ្សារ មានភាពយឺតយ៉ាវ នៅមិនទាន់ដោះស្រាយ ផ្ទុយពីសេចក្តីសម្រេចរបស់រាជ
រដ្ឋាភិបាល៕

សូមអានលិខិតរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចទាំស្រុង៖

ចែករំលែក

បញ្ចេញយោបល់