ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហោណាំ ហុង គាំទ្រនូវ​គំនិតផ្តួច​ផ្តើម​របស់ ICRC ចំពោះ​ការ​បង្កើត សហ​គ្រាសផលិត​អវៈយវៈ​សិប្បនិម្មិត​នៅកម្ពុជា

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
239

ព្រឹកថ្ងៃទី១២ខែតុលានៅទីស្តី ការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួប សាវនាការ ជាមួយលោក បាត វឺមេរិន ប្រធានគណៈកម្មា ធិការនៃកាកបាទ ក្រហមអន្តរ ជាតិ (lCRC) ។ បន្ទាប់ពីចប់ជំនួបសាវនាការ ឯកឧត្តឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៏ ឲ្យដឹងថា, នៅក្នុងជំនួបនោះ លោក បាត វឺមេរិន ប្រធានគណៈកម្មា ធិការនៃកាកបាទក្រហមអន្តរជាតិ (lCRC) បានជំរាបឯកឧត្តម អំពីការជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតជាសហគ្រាស របស់ រដ្ឋមួយសម្រាប់ផលិតអវៈយវៈសិប្បនិមិត្តជនពិកាកម្ពុជាដែលសព្វថ្ងៃមានចំនួនប្រមាណ៥០ម៉ឺននាក់។ ហើយគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការនៃកាកបាទក្រហមអន្តរជាតិ (lCRC) ចង់បង្កើត សហគ្រាសរបស់រដ្ឋផលិតអវៈយវៈសិប្ប និម្មិតនេះត្រូវបានអង្គការមនុស្សធម៌មួយចំនួនចាំទទួល ទិញនិងក្រសួងសង្គមកិច្ចក៏ទិញសម្រាប់ចែកជូនជនពិកាកម្ពុជា ហើយនិងកាកបាទ ក្រហមអន្តរ ជាតិក៍ទទួលទិញផងដែរសំរាប់ទៅចែកជូនដល់ជនពិការនៅតាមបណ្ដាប្រទេសផ្សេងនៅក្នុងតំបន់ទាំងមូល។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោណាំ ហុង បានសម្ដែងការគាំទ្រ នូវគំនិតផ្តួចផ្តើមចំពោះការបង្កើតសហគ្រាសផលិតអវៈយវៈសិប្បនិម្មិត នៅកម្ពុជាសម្រាប់នាំទៅលក់នៅក្រៅប្រទេសក្នុងតំបន់និងប្រទេសជិតខាង។ ជាមួយនិងសំណើរសុំឲ្យរដ្ឋាភិបាលបង្កើតសហគ្រាសផលិតអវៈយវៈសិប្បនិម្មិតនេះដែរ គឺសុំឲ្យគណៈកម្មាធិការ នៃកាកបាទ ក្រហមអន្តរ ជាតិ (lCRC) ធ្វើគំរោងចំណាយឲ្យបានច្បាស់លាស់ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅពេលខាងមុខ។
នៅក្នុងឱកាសជំនួបនោះដែរ ឯកឧត្តមឩបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការនៃកាកបាទ ក្រហមអន្តរជាតិ (lCRC) ដែលបានជួយ ដល់ប្រជា ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលដែលជួបការលំបាកពិសេសនាឆ្នាំ១៩៧៩ដែលប្រតេសកម្បុជាទើបនឹងរួចផុតរបបកម្បុជាប្រជាធិបតេយ្យ ឯកឧត្តមក៍បានស្នើឲ្យ គណៈកម្មាធិ ការនៃកាក បាទ ក្រហមអន្តរជាតិ(lCRC)ជួយដល់ពន្ធនាគារនៅទូទាំងប្រទេសកម្ពុជាផងដែរលើផ្នែកសុខភាព

ទណ្ឌិតនិងអនាម័យនៅតាមពន្ធ នាគារទាំងនោះ៕

អត្ថបទ៖ សាវឿន

ចែករំលែក

បញ្ចេញយោបល់