នៅថ្ងៃអាទិត្យទី១៤ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ វេលាម៉ោង ១០ព្រឹកដល់ម៉ោង១២ ថ្ងៃត្រង់ កម្មវិធីតុមូលសម្លេងការពិតដើម្បីប្រជាជន នឹងលើកយកប្រធានបទ មុខរបរនិងការងារមកជជែកពិភាក្សា។
វាគ្មិននៅក្នុងកម្មវិធីនោះរួមមានលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដោយមានលោក គុន ច័ន្ទរដ្ឋា ជាអ្នកសម្របសម្រួលកម្មវិធី។
សូមចូលរួមពិភាក្សាតុមូលអំពី មុខរបរ និងការងារ ជាមួយវាគ្មិនកិត្តិយសទាំងពីររូបក្នុងកម្មវិធីសម្លេងការពិតដើម្បីប្រជាជន ដែលនឹងផ្សាយផ្ទាល់តាមរយៈ Facebook Page យុវជន៧មករា និងស្ថានីយ៍វិទ្យុបាយ័ន តាមប្រព័ន្ធទូរស័ព្ទ ០១៧ ៦៩៩១៩១ និង០៨៨ ៦១៩៨៩៩៩កុំបីខាន៕