គណបក្សមួយដែលមានអាយុទើបតែ ១២ ខែប៉ុណ្ណោះ ហើយដែលមិនត្រូវបានគេស្គាល់កាលពីបីឆ្នាំមុននោះដឹកនាំដោយលោក Emmauel Macron ឥឡូវនេះបានឈានចាប់យកតួនាទីប្រធានាធិបតីពុះពាររាល់ឧបសគ្គទាំងអស់។ ភាពប្រឈមរបស់គាត់ឥឡូវនេះគឺរបៀបដើម្បីគ្រប់គ្រង។
ដើម្បីសម្រេចកិច្ចការនោះបានគាត់ត្រូវតែកសាងចំនួនសមាជិករដ្ឋសភាឱ្យបានច្រើន ដើម្បីគាំទ្រទៅលើការសន្យា នៅក្នុងពេលបោះឆ្នោតរបស់គាត់កាលពីបោះឆ្នោតជ្រើសរើសនីតិបញ្ញត្តិនៅក្នុងខែមិថុនា នៅពេលដែលគណបក្សបារំាងពីរនឹងដាក់ការខិតខំរបស់គាត់ដើម្បីធ្វើកិច្ចការនេះ។
កាលពីសប្តាហ៍មុន នៅក្នុងស្ទង់មតិមួយសម្រាប់ការបោះឆ្នោតរដ្ឋសភាបង្ហាញឱ្យឃើញថា ចនាថ្មីរបស់លោក Macron នឹងអាចទទួលបានសម្លេង ២៤៩ នៅក្នុងសភាជាន់ទាបបារំាង ដែលមានសម្លេងទាំងអស់ ២៨៦ អាសនៈ។
គាត់ត្រូវការសម្លេងតែ ២៨៩ ប៉ុណ្ណោះសម្រាប់ការគ្រប់គ្រងមតិភាគច្រើនបំផុតនៅក្នុងរដ្ឋសភា។
តាមការប្រមើលជាមុនបង្ហាញឱ្យឃើញថា គណបក្សដែលមាននិន្នាការអភិរក្សនិយម និងប្រកាន់កណ្តាលនិយមអាចទទួលបានសម្លេង ២០០ ទៅ ២១០ ហើយគណបក្សរណសិរ្សជាតិប្រកាន់ស្តាំនិយមអាចទទួលបាន ១០ ទៅ ២៥ ហើយគណបក្សសង្គមនិយមអាចទទួលពី ២៨ ទៅ ៤៨ អាសនៈ។
បារាំងមានប្រព័ន្ធការបោះឆ្នោតពីរជុំ ដោយសារតែអ្នកបោះឆ្នោតបារាំងត្រូវបានគេ ផ្តល់ឱកាសជាលើកទីពីរដើម្បីជ្រើសរើសជម្រើសរបស់ពួកគេ។ ស្ថានភាពនេះក្នុងគោលបំណងដើម្បីទាក់ទាញសន្លឹកឆ្នោត ដើម្បីជួយដល់ភាពស្របច្បាប់របស់ប្រធានាធិបតីដែលត្រូវបានគេបោះឆ្នោតដោយផ្ទាល់ ជាពិសេសបើសិនដូចជាលោក Macron ដែលគាត់មានកម្មវិធីនយោបាយប្រកាន់កណ្តាលនិយម។
ជំនាញអ្នកបោះឆ្នោតមួយរូបលោក Xavier Chinaud និយាយថា លោក Macron អាចមានមតិភាគច្រើនបំផុតយ៉ាងហោចណាស់ក៏បានសមាជិករដ្ឋសភាទាំងអស់ ៣៥០ នាក់ដែរ។ គាត់បាននិយាយបន្ថែមថា ដើម្បីឈានទៅទទួលបានចំនួននោះ ប្រធានាធិបតីរូបនេះត្រូវតែប្រើយុទ្ធវិធីដូចជាការទាក់ទាញសមាជិករដ្ឋសភាមកពីបក្សផ្សេងៗទៀត។
គណបក្សចាស់ៗនឹងធ្វើការតវ៉ា ជាពិសេសគឺក្រុមសាធារណរដ្ឋអភិរក្សនិយម ដែលពួកគេមានអារម្មណ៍ថា ជ័យជំនះរបស់ពួកគេត្រូវបានលួចដោយក្រុមលោក Macron និងដោយកត្តាកេរ្តិ៍អាស្រូវរឿងហិរញ្ញវត្ថុ ដែលធ្វើឱ្យប៉ះពាល់ដល់បេក្ខភាពរបស់លោក Francois Baroin ។
មានព័ត៌មានមួយចំនួនរាយការណ៍ថា សាខារបស់បក្សប្រកាន់កណ្តាលនិយម របស់ពួកសាធារណរដ្ឋកំពុងតែពិចារណា ដើម្បីបំបែកគ្នាក្នុងគោលបំណងបង្កើតបក្សតូចៗផ្ទាល់ខ្លួន ដែលទង្វើនោះអាចឱ្យលោក Macron ធ្វើការជាមួយបាន។
លោក Macron បាននិយាយថា គាត់ចង់បានចំនួនសមាជិកសភានាពេលអនាគតរបស់គាត់ចំនួនពាក់កណ្តាលមិនមានបទពិសោធន៍ខាងផ្នែកការពិភាក្សាបង្កើតច្បាប់ឡើយ។ បេក្ខភាពដែលបានចុះបញ្ជីហើយ លើកដំបូងមានចំនួន ១៤ នាក់នៅក្នុងនោះរាប់បញ្ចូលទាំងកសិករ អ្នកចាត់ចែងនៅមន្ទីរពេទ្យ និងសហគ្រិន។ ក៏ប៉ុន្តែចំនួនអ្នកចូលថ្មីមិនទាន់ត្រូវបានគេដឹង។
យោងតាមការស្ទង់មតិមួយបង្ហាញឱ្យឃើញថា មានតែ ៣៨% នៃចំនួនប្រជាជនបារំាងអាចដឹងឈ្មោះសមាជិករដ្ឋសភារបស់ពួកគេ៕
ប្រភព: Reuters ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧