នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសកម្មជនជាស្ត្រី សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្អាង ខេត្តកណ្តាល។
នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ មានការអញ្ជើញចូលរួមពីសមាជិកនិងសកម្មជននារីរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្អាង ប្រមាណជាង១ពាន់នាក់ ដែលបានមកពីបណ្ដាឃុំទាំង១៦ នៅក្នុងស្រុកស្អាង ខេត្តកណ្តាល៕