តាមរយៈការស្នើសុំរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ជាក្រុមប្រឹក្សាឃុំ អំពិលតាពក និងឃុំមាន និងដោយមានការឯកភាពគាំទ្រ ពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរាំងឪ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអំពិលតាពក និងឃុំមាន បានបើកការដ្ឋានជួសជុលផ្លូវសំខាន់មួយខ្សែ ដែលមានចម្ងាយប្រវែង ៤៤០០ម៉ែត្រ ចាប់ពីផ្សារអូរាំងឪ កាត់តាមឃុំអំពិលតាពក ទៅដល់ឃុំមាន។
ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តផ្តល់សេវាកម្មចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូន អ៊ុ ពូ មីង និងលោកតា លោកយាយ ក្នុងឃុំទាំង២ សូមប្រជាពលរដ្ឋក្នុងឃុំ ជួយបោះឆ្នោតជូនបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំទាំង ២ ដូចមានរាយនាមខាងក្រោម៖
ឃុំអំពិលតាពក៖ ១.អ៊ូ វ៉ាន់ថា ២.ពិន ប្លង់ ៣.ឃឹម ហួន ៤.សុត ថេត ៥.ជុត ស៊ាន ៦.អ៉ិត រិទ្ធិពល ៧.ជួន សាមាន ៨.នង ស្រ៉ឹម ៩.តូច ស្រ៊ាន ១០.សេង យាវ និង១១.ម៉ៅ ប៉េង។
ឃុំមាន៖ ១.ហេង ខន ២.ងិន ដេត ៣.នូ គឺមថុន ៤.ទូច អ៉ីម ៥.ចាន់ សំអឿន ៦.សាន ផល្លិកា ៧.អ៉ិន ស្រ៊េន ៨.ឃីម រឿន ៩.ម៉ៅ ចាន់ថូ៕