ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត ចុះ​ជួយ​ព្យាបាល​ជម្ងឺ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
240

 

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១២០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក កូនប្រុសសម្តេចតេជោ និងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា រួមទាំងក្រុមការងារ របស់គណបក្សប្រជាជន មួយចំនួនទៀត កាលពីថ្ងៃទី៦ ខែសីហា កន្លងទៅនេះបានចុះទៅពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ជិត២០០០នាក់ រស់នៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ។

គ្រាន់តែរយៈពេលមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៦ ខែកញ្ញា នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ទូទាំង ឃុំត្នោតជ្រុំ សរុបទាំងអស់ចំនួន ១៨៧៧នាក់ ក្នុងនោះ មានពលរដ្ឋ ដែលមកពិនិត្យព្យាបាល ជំងឺភ្នែក ត្រចៀក មាត់ធ្មេញ ចំនួន៥០៩នាក់, ពិនិត្យផ្នែក រោគស្រ្តី និងស្រ្តីមានផ្ទៃពោះ ចំនួន១០៥ នាក់ រួមទាំងអ្នកជំងឺទូទៅចំនួន ១៣៥០នាក់ ផងដែរ។

នេះគឺជាលើកទី១ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋឃុំត្នោតជ្រំ ហើយថាប្រជាពលរដ្ឋទាំងនោះ បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណ យ៉ាងក្រៃលែង ចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ផងដែរ ។

សូមជំរាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះ ដែលបង្កើតឡើងក្នុងគោលបំណង ជួយពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ។ កន្លងមកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក៏តែងបានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនានា នៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋក៏បានអំពាវនាវឲ្យក្រុមការងារនេះចុះទៅពិនិត្យព្យាបាលជម្ងឺដល់ពួកគាត់នៅពេលក្រោយៗទៀតផងដែរ៕

 

A1ED314A-9205-42C7-8396-BD32C7F21436_cx0_cy3_cw0_mw1024_mh1024_s 15172720521_e77a71bc07_o 14988987739_d62c56b77f_o

ចែករំលែក

បញ្ចេញយោបល់