ខេត្តកំពង់ឆ្នាំង ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

ថ្ងៃព្រហស្បតិ៍ ទី ១១ ឧសភា ២០១៧​
138

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសាលាខេត្តកំពង់ឆ្នាំង បាន​ប្រារព្វព្រះរាជពិធីបុណ្យចម្រើន​ព្រះជន្មរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃព្រះ​រាជា​ណាចក្រកម្ពុជាក្នុង​គម្រប់ព្រះជន្ម​៦៤ យាងចូល៦៥ព្រះវស្សា។​

ព្រះរាជពិធីនេះ បានប្រារព្វឡើងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ដោក​ សុទ្ធា ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ព្រមទាំងមានការចូលរួមពី​សំណាក់​លោក លោកស្រី សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង​លោកគ្រូ អ្នកគ្រូ​ប្រមាណ​៣០០នាក់ផងដែរ។

ក្នុង​ឱកាស​ដ៏មហានក្ខត្តឫក្ស​នោះ លោក​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​​ តំណាង​ឱ្យក្រុម​ប្រឹក្សាខេត្ត​ គណៈអភិបាល​ខេត្ត ព្រះសង្ឃ​ កងកម្លាំង​ប្រដាប់អាវុធ​ មន្ត្រីរាជការ និង​ប្រជាពល​រដ្ឋ​ខេត្ត​កំពង់ឆ្នាំង បាន​អាន​សារ​លិខិត​ថ្វាយ​ព្រះពរ​អង្គព្រះមហា​ក្សត្រ​។ ជាមួយ​គ្នានោះ លោកអភិ​បាល រួម​ជាមួយ​លោក លោកស្រី សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត បាន​ប្រគេន​ និង​ជូន​ទេយ្យ​វត្ថុ និង​បច្ច័យ​បួន​ចំពោះព្រះសង្ឃ​ និង​សីលវន្ត​​ សីលវតី​ជា​កិច្ច​បញ្ចប់​កម្មវិធី៕

ចែករំលែក

បញ្ចេញយោបល់