នាទីក្រុងប៉ាឡេមបាំង ខេត្តស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូណេស៊ី មន្ត្រីនៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់តំបន់អាស៊ីលើកទី១ ស្តីពីបញ្ហាប្រឈមទីក្រុងបោន (The 1st Bonn Challenge High Level Asia Roundtable Meeting) នៅថ្ងៃទី ៩-១០ ឧសភា ២០១៧ ។
ក្នុងឱកាសនៃការចូលរួមនោះ ប្រតិភូកម្ពុជា និងអ្នកចូលរួមពីបណ្ដាប្រទេសដទៃទៀត បានទស្សនៈកិច្ចទៅកាន់តំបន់ស្ដារព្រៃឈើឡើងវិញ នៅស្រុក សឺពូជុក អូគី (Sepucuk Oki) ព្រមទាំងបានចូលរួមដាំដើមឈើនៅទីនោះ ទុកជាអនុស្សាវរីយ៍។ បន្ទាប់មកនាថ្ងៃទី ១០ ឧសភា មន្ត្រីក្រសួងបរិស្ថានកម្ពុជា បានចូលរួមជាវាគ្មិនពិភាក្សាអំពីផែនការស្ដារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីឡើងវិញ ព្រមទាំងបញ្ហាប្រឈមនានាឆ្លើយតបនិងបញ្ហាប្រឈមទីក្រុងបោន (Bonn Challenge) ។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួនប្រមាណ ១៥០នាក់ មកពី ២៥ ប្រទេស៕