នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧ លោកស្រី គួយ ណាលីន ឃឹមប៊ុន សុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកស្រី ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានប្រគល់ ផ្ទះមនុស្សធម៌ទី ១៧ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនអ្នកមីង សា ទុន អាយុ ៦០ឆ្នាំ ជាស្ត្រីមេម៉ាយ ទុរគតជន មានជម្ងឺរបេងរ៉ាំរៃ រស់នៅអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋជិតខាងខ្លួន ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៨០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ។
អំណោយសង្កត់ផ្ទះ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួននិងថវិកា២០ម៉ឺនរៀល សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមទទួលបានថវិកាមួយចំនួនផងដែរ៕