លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីពីអតីតកាលក្នុងសម័យសង្គ្រាម ពោលគឺប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិនៅក្នុងរបបខ្មែរក្រហម

ថ្ងៃអង្គារ ទី ៩ ឧសភា ២០១៧​
135

នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរលឹកជាថ្មីពីអតីតកាលក្នុងសម័យសង្គ្រាម ពោលគឺប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិនៅក្នុងរបបខ្មែរក្រហម ។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីរួមខេត្តត្បូងឃ្មុំ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក មានសេចក្តីរំភើបណាស់ដោយបានធ្វើ ជាតួអង្គមួយក្នុងចំណោមតួអង្គផ្សេងៗទៀតដឹកនាំផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដឹកនាំការទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុល ពតដើម្បីការពារការរស់រានមានជីវិតរបស់ ប្រជាជន។

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោក បានដឹកនាំការចរចាស្វែងរកសន្តិភាព ដើម្បីបញ្ចប់សង្រ្គាម បញ្ចប់ការបែកបាក់នៅក្នុងសង្គមជាតិ ដែលធ្លាប់តែមានជាយូរមកហើយ។ លោក ក៏បានលើកឡើងថា លោក មិននឹកស្មានថា បានឡើងមកកាន់ឋានៈជាអ្នកដឹកនាំ ប្រទេសក្នុងរយៈពេលជិត៤០ឆ្នាំកន្លងទៅនេះ៕

ចែករំលែក

បញ្ចេញយោបល់