អ្នកការទូតបាននិយាយថា អាមេរិកកំពុងចរចាជាមួយប្រទេសចិនស្តីពីលទ្ធភាពនៃការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាន់តែខ្លាំង ដូចជាការដាក់ទណ្ឌកម្មថ្មី ក្នុងការ បាញ់កាំជ្រួចផ្លោងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ដែលមានស្ថាប័នសមាជិកចំនួន ១៥ ជាធម្មតាបានថ្កោលទោសនៅក្នុងសេចក្តីថ្លែងការណ៍។
វាមិនច្បាស់ភ្លាមៗទេថា តើការបើកចំហរទីក្រុងប៉េកាំងនេះអាចនឹងមានការដាក់ទណ្ឌកម្មថ្មី ឬយ៉ាងណា។ ក្រុមប្រឹក្សានេះបានបង្កើនការដាក់ទណ្ឌកម្មជាប្រពៃណីដើម្បីឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរចំនួន ៥ ដងរបស់កូរ៉េខាងជើង និងបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយចំនួនពីរលើក។
ការដាក់ទណ្ឌកម្មនេះត្រូវបានដាក់លើកដំបូងលើទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០០៦។
យោងទៅតាមកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ បានបង្កើនការធ្វើតេស្តមីស៊ីលរបស់ខ្លួន ដែលបានបាញ់រ៉ុក្កែតប្រភេទផ្សេងគ្នារាប់សិបគ្រាប់។ ការធ្វើតេស្តចុងក្រោយបំផុតនេះ ដែលត្រូវបានបរាជ័យ បានធ្វើឡើងកាលពីថ្ងៃសុក្រ បន្ទាប់ពីមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីកូរ៉េខាងជើង ដែលដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិកលោក Rex Tillerson ។
អ្នកនាំពាក្យសម្រាប់បេសកកម្មអចិន្រ្តៃយ៍របស់អាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិ យាយកាលពីថ្ងៃអង្គារថា «សកម្មភាពកើនឡើងរបស់កូរ៉េខាងជើង ចាប់តាំងពីការធ្វើតេស្តនុយក្លេអ៊ែរចុងក្រោយបំផុតរបស់ពួកគេ ដែលបង្ខំឱ្យពួកយើងមើលពីវិធានការជាច្រើនដែលនឹងអនុវត្តការដាក់សម្ពាធនោះ»។
អ្នកនាំពាក្យរូបនោះបាននិយាយថា «ខណៈដែលរដ្ឋមន្ត្រីក្រសួងការបទេសលោក Tillerson បាននិយាយកាលពីថ្ងៃសុក្រថា ធុរកិច្ចជាធម្មតាគឺមិនមែនជាជម្រើសទេ។ យើងកំពុងស្វែងរកជម្រើសសម្រាប់ការឆ្លើយតបមួយទៅនឹងការបង្កហេតុជាបន្តបន្ទាប់ ជាមួយមិត្តរួមការងាររបស់ក្រុមប្រឹក្សាសន្តិសុខរបស់យើង»។
កាលពីថ្ងៃសុក្រ លោក Tillerson បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ដើម្បីធ្វើសកម្មភាពមុនពេលដែលកូរ៉េខាងជើងបានធ្វើ។
ដោយថ្លែងនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា មានតែប្រាកដនិយមប៉ុណ្ណោះ ជាជម្រើសត្រឹមត្រូវតែមួយគត់ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធីតាមរយៈការចរចា។
លោក Geng បានបន្ថែមថា ប៉ុន្តែដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ គឺបានបញ្ជាក់ ច្បាស់ថា វិធានការបន្ថែមទៀតនេះនឹងត្រូវធ្វើឡើងនៅក្នុងការធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលបន្ថែមទៀត។
រដ្ឋបាលរបស់លោក Trump ត្រូវបានគាបសង្កត់យ៉ាងខ្លាំងលើទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់សម្ព័ន្ធមិត្តរបស់ខ្លួន និងអ្នកជិតខាងកូរ៉េខាងជើង ដែលបានព្រមានថា ជម្រើសទាំងអស់គឺមាននៅលើតុ ប្រសិនបើទីក្រុងព្យុងយ៉ាងនៅតែបន្តកើតមានជាមួយនឹងការអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។
ប៉ុន្តែចិនបាននិយាយថា ការគំរាមកំហែងរបស់យោធានេះនឹងមិនជួយដល់ស្ថានភាពនេះទេ ហើយបានចោទប្រកាន់អាមេរិកពីការជំរុញឱ្យមានភាពតានតឹងកាន់តែខ្លាំង នៅលើឧបទ្វីបកូរ៉េ។ រដ្ឋាភិបាល ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារបានរំលឹកឡើងវិញថា ការប្រឆាំងរបស់ខ្លួនទៅនឹងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង ហើយបានជំរុញឱ្យវាបញ្ឈប់ភ្លាមៗ។
ជុំចុងក្រោយនៃការដាក់ទណ្ឌកម្មដ៏ស្មុគស្មាញដោយក្រុមប្រឹក្សាសន្តិសុខនេះ បានចំណាយ ពេល ៣ ខែដើម្បីចរចា បន្ទាប់ពីការធ្វើតេស្តលើកទី៥ របស់ទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញា។ វិធាន ការទាំងនោះមានគោលបំណង ដើម្បីកាត់បន្ថយប្រាក់ចំណូលនាំចេញប្រចាំឆ្នាំរបស់កូរ៉េខាងជើងនៅត្រីមាសទីមួយនេះ។
ជាប្រពៃណី អាមេរិក និងចិនបានចរចាគ្នាអំពីការដាក់ទណ្ឌកម្មថ្មី មុនពេលពាក់ព័ន្ធនឹងសមាជិកក្រុមប្រឹក្សាដែលនៅសេសសល់។ អ្នកការទូតរបស់អង្គការសហប្រជាជាតិបាននិយាយថា ការចរចាបច្ចុប្បន្ននេះ គឺគ្រាន់តែធ្វើឡើងរវាងភាគីទាំងពីរប៉ុណ្ណោះ។
នៅកម្រិតអប្បបរមា អាមេរិកអាចជំរុញឱ្យចិនយល់ព្រមទៅនឹងការថ្កោលទោសការបាញ់ មីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងដំណោះស្រាយមួយ ជំនួសឱ្យការសេចក្តីថ្លែងការណ៍ ដែលក៏អាចចុះឈ្មោះមនុស្សបន្ថែមទៀតនៅក្នុងបញ្ជីខ្មៅ និងអង្គភាពជាច្រើនទៀតដែលបានពាក់ព័ន្ធទៅនឹងកម្មវិធីកាំជ្រួចផ្លោងរបស់ប្រទេសនេះ។
នេះជាអ្វីដែលក្រុមប្រឹក្សានេះបានធ្វើនៅក្នុងឆ្នាំ២០១៣ ដើម្បីឆ្លើយតបទៅនឹងការចាប់ផ្តើមបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយលើកទីមួយរបស់កូរ៉េខាងជើង ដោយប្រើបច្ចេកវិទ្យាកាំជ្រួចផ្លោងនៅក្នុងឆ្នាំ២០១២ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាននិយាយថា គ្រាប់រ៉ុក្កែតនេះបានបំពាក់ផ្កាយរណបអាកាសធាតុបាញ់ចូលទៅក្នុងខ្សែវ័ន្តផែនដី៕
ប្រភព : Reuters ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧