លោក សោម អូន ដឹកនាំក្រុមការងារចុះសំណេះសំណាល ជាមួយបងប្អូនកម្មកររោងចក្រ ក្នុងភូមិត្រពាំងផ្លុង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ

ថ្ងៃចន្ទ ទី ៨ ឧសភា ២០១៧​
197

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មកររោងចក្រ នៅភូមិត្រពាំងផ្លុង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ និងមានកម្មករក្នុងវិស័យផ្សេងៗមួយចំនួនក៏បានចូលរួមផងដែរ។

នៅក្នុងពិធីសំណេះសំណាលនោះ លោក សោម អូន បានពន្យល់កម្មករ កម្មការិនី ពីសមិទ្ឋិផល នៃរោងចក្រកាត់ដេរដែលបានផ្តល់ការងារដល់កម្មកររាប់លាននាក់ និងគុណបំណាច់របស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះការខិតបង្កើតការងារ និងដំឡើងប្រាក់ឈ្នួលពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានធ្វើឱ្យជីវភាពកម្មករយើងកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះដែរ លោក សោម អូន ក៏បានជួយរកការងារឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិត្រពាំងផ្លុង ក៏ដូចជាឃុំកុមាររាជាទាំងមូល ពិសេសចំពោះប្រជាពលរដ្ឋណាដែលមិនទាន់មានការងារធ្វើ។
ចប់កម្មវិធី លោក សោម អូន និងក្រុមការងារបានផ្តល់ជូននូវថវិកាដល់កម្មករនិយោជិតទាំងអស់ ដែលបានចូលរួមជាង៧០នាក់ក្នុងម្នាក់ៗចំនួន ១០០០០៛ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់