លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣៨៨៦នាក់ មកពីឃុំផ្គាំ ស្រុកស្វាយចេក និងឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណវត្តគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថ្លែងការកោតសរសើរចំពោះមន្ត្រីមូលដ្ឋាន និងក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានថវិកាផ្ទាល់ខ្លួនក្នុងសកម្មភាពមនុស្សការចុះជួយប្រជាពលរដ្ឋមានទុក្ខលំបាក រងគ្រោះដោយខ្យល់កន្ត្រាក់ជាដើមដូចរយៈពេលថ្មីៗនេះ បានជួយពលរដ្ឋបានទាន់ពេលវេលា ដែលខុសពីគណបក្សនយោបាយខ្លះមិនឃើញមុខចុះមកជួយពួកគាត់។