ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកាចំនួន ៤១,៨១៥ដុល្លារ ដើម្បីខួងអណ្តូង​ទឹកស្អាត​ចំនួន១៥​បន្ថែមទៀត​ ជូនប្រជាពលរដ្ឋ​ខ្វះខាតទឹក​ប្រើប្រាស់​ចំនួន៣៧៥​គ្រួសារ​

ថ្ងៃអាទិត្យ ទី ៧ ឧសភា ២០១៧​
115

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧  លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៤១,៨១៥ដុល្លារ (បួនម៉ឺនមួយពាន់ប្រាំបីរយដប់ប្រាំដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាតចំនួន ១៥បន្ថែមទៀត ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣៧៥គ្រួសារ ស្មើនឹងមនុស្ស ២,០២៩នាក់ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ស្ថិតក្នុងឃុំចំនួន ៥ នៃស្រុកកូនមុំ ខេត្តរតនគិរី។

គួររំលឹកផងដែរថា   ក្នុងរយៈពេល៤ខែ  ​ដើមឆ្នាំ២០១៧​នេះ   កាកបាទក្រហមកម្ពុជា  ផ្តល់អណ្តូងបានចំនួន១៩១​ និងស្រះទឹកចំនួន៤​ រួចមកហើយ នៅទូទាំងប្រទេសកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា។ សម្រាប់ខេត្តរតនគិរី ទទួលបានអណ្តូងចំនួន១៤​ រួចមកហើយ​ក្នុងជំហានទី១​នេះ៕

ចែករំលែក

បញ្ចេញយោបល់