អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង ស្នើប្រជាពលរដ្ឋបោះឆ្នោតជូន ​គណបក្ស​ប្រជាជនកម្ពុជា​ ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ​ ឲ្យមានភាព​រីកចម្រើន​គ្រប់វិស័យ ​

ថ្ងៃសៅរ៍ ទី ៦ ឧសភា ២០១៧​
154

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក ទៀ វិញ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង បានចុះសំណេះសំណាលជាមួយសមាជិកសមាជិការ នៃគណបក្សប្រជាជនកម្ពុជា ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានសមាជិកសមាជិកា ចូលរួមចំនួន២០០នាក់។

លោក ទៀ វិញ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកោះកុង បានបញ្ជាក់ថា ថ្ងៃបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្តាត់ ជិតឈានចូលមកដល់ហើយ នៅតែប៉ុន្មានថ្ងៃទៀតទេ ដូច្នេះសូមបងប្អូនអញ្ជើញ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា​ ហើយបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ ជាអ្នកដឹកនាំ​អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើនគ្រប់វិស័យ និងបង្កើនធនធានមនុស្សឲ្យកានតែមានភាពរីកចម្រើន។

លោកបន្ថែមថា ​ ​ ពេលបងប្អូនមានការលំបាកចំណុចណាមួយ ថ្នាក់ដឹកនាំ នឹងដោះស្រាយរាល់បញ្ហាជូនបងប្អូន។  ជាក់ស្តែងផ្លូវថ្នល់ សាលារៀន វត្តអារាម មានគ្រប់ទីកន្លែង ហើយរាជរដ្ឋាភិបាល នៅបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត។ ជាចុងក្រោយ លោកក៏បានផ្តល់នៅអំណោយជូនប្រជាពលរដ្ឋទាំង២០០នាក់ ដោយម្នាក់ៗទទួលបានសារ៉ុង១ ក្រមា១ ប៊ីចេង១កញ្ចប់ ថវិកាចំនួន២ម៉ឺនរៀលផងដែរ៕

ចែករំលែក

បញ្ចេញយោបល់