ក្រសួងការងារ បានចេញប្រកាសសម្ដែងនូវការសោយស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករក្នុងខេត្តព្រះសីហនុ

ថ្ងៃព្រហស្បតិ៍ ទី ១៣ តុលា ២០១៦​
150

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសសម្ដែងនូវការសោយស្ដាយ      ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍     ក្រឡាប់រថយន្តដឹកកម្មករមួយ កើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ក្នុងភូមិអូរតាប៉ាង ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្ដាលឱ្យកម្មករ-កម្មការិនី រងរបួសធ្ងន់ស្រាលសរុប៣៥នាក់។

សេចក្ដីប្រកាសរបស់ក្រសួងការងារបានឱ្យដឹងថា ក្នុងហេតុការណ៍ក្រឡាប់រថយន្តខាងលើ បានបណ្ដាលឱ្យកម្មករ៣នាក់រងរបួសធ្ងន់ និង២២នាក់ទៀតរងរបួសស្រាល ហើយអ្នករងរបួសទាំងនោះ ត្រូវបានជួយសង្គ្រោះពីសំណាក់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងបេឡាជាតិរបបសន្តិសុខសង្គម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅតាមមន្ទីរសម្រាកព្យាបាលនានា ក្នុងខេត្តព្រះសីហនុ។

ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលដៅ របបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារ៖

fn-2016-10-13-13-38-22-0 fn-2016-10-13-14-22-01-2 fn-2016-10-13-14-22-01-3

ចែករំលែក

បញ្ចេញយោបល់