នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៧ លោក ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាទីក្រុងស្អាតលើកទី៥ឆ្នាំ២០១៧ ក្រោមប្រធានបទ” ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍” និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត យុវជននិងប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង និងបានធ្វើសកម្មភាពសំអាតអនាម័យបរិស្ថានក្នុងក្រុងបាត់ដំបង ថែមទៀតផង ៕