អភិបាលរង​ខេត្តកំពង់​ធំ ផ្សព្វ​ផ្សាយច្បាប់​បង្ក្រាបអំពើ​ជួញដូរ​មនុស្ស និង​អំពើហឹង្សា​ក្នុង​គ្រួសារ

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
204

នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៧ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីវគ្គផ្សព្វផ្សាយច្បាប់មួយចំនួន ស្តីពី វិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព ច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងអន្តរាគមន៍ជួយជនរងគ្រោះស្ត្រីនិងកុមារ ដោយការបំពានផ្លូវភេទ ដែលរៀបចំឡើងដោយ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកំពង់ធំ នៅវត្តឥន្ទរង្សី  ស្ថិតនៅភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលស្រុក មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លំាងប្រដាប់អាវុធ មេឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ២៥០នាក់៕

 

បញ្ចេញយោបល់