លោក Macron នឹងឈ្នះ ប្រទេសបារាំងនឹងចាញ់

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
132

ក្នុងឆ្នាំ ២០០២ ពេលដែលលោក Jean-Marie Le Pen បានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយលោកឈ្នះក្នុងលេខរៀងទីពីរនៅក្នុងជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីបារាំង ប្រជាជនសឹងតែទាំងអស់គ្នា ដែលមិនបានបោះឆ្នោតឲ្យមេដឹកនាំគណបក្សរណសិរ្សជាតិ (National Front) នៅពេលនោះបានរួមគ្នារារាំងលោកមិនឲ្យចូលជិតវិមាន Élysée Palace សូម្បីតែមួយសង់ទីម៉ែត្រ។

នៅថ្ងៃទី ០១ ខែ ឧសភា ឆ្នាំនោះ អ្នកបោះឆ្នោតបារាំងប្រមាណ ១,៣ លាននាក់បានដង្ហែ ក្បួននៅតាមទីក្រុងនានានៅទូទាំងប្រទេសជាការបង្ហាញកំលាំងដើម្បីប្រឆាំងនឹងលោក Le Pen ដែលជាអ្នកស្តាំនិយម និងប្រឆាំងនឹងទស្សនៈមើលងាយជនបរទេសរបស់លោក។ បន្ទាប់ពីនោះមក ក៏កើតមានគណបក្សរណសិរ្សសាធារណៈរដ្ឋ (Republican Front) ដែលបានបង្កើតឡើងនៅគ្រប់ការបោះឆ្នោតតាំងពីនោះមកដើម្បីបញ្ឈប់ដំណើរទៅមុខរបស់គណបក្សរណសិរ្ស ជាតិ។

រហូតមកដល់ពេលនេះ ការអំពាវនាវឥតស្រាកស្រានពីឥសរ្សៈជននយោបាយបារាំងឲ្យ បោះឆ្នោតប្រឆាំងលោកស្រី Marine Le Pen បន្ទាប់ពីលោកស្រីទទួលបានជ័យជំនះក្នុងលេខរៀងទីពីរនៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីមួយនៅថ្ងៃទី ២៣ ខែ មេសា ទទួលបានការ ចាប់អារម្មណ៍តិចតួចនៅក្នុងឆ្នាំ ២០១៧។ ក្រុមវរៈជននយោបាយបារាំងហាក់ដូចជាអស់ជំនឿ ខ្លាំងថាលោក Emmanuel Macron នឹងមិនអាចទទួលបានសំលេងឆ្នោតចំនួន ៨២ ភាគរយនៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ (លោក Jacques Chirac ទទួលបានសំលេងឆ្នោតក្នុង ចំនួននេះនៅក្នុងឆ្នាំ ២០០២។ ដូច្នេះ ជ័យជំនះរបស់លោក Macron ក៏អាចជាបរាជ័យមួយដែរ។

ការព្រមានឥតឈប់ឈរអំពីការវិលត្រឡប់ទៅកាន់លទ្ធិជាតិនិយមដ៍អាក្រក់ និងការផ្តោតការយកចិត្តទុកដាក់របស់បណ្តាញសារព័ត៌មានលើប្រវត្តិដើមនៃការប្រឆាំងជនជាតិជ្វីសរបស់គណបក្ស National Front និងអតីតកាលរបស់គណបក្សនេះនៅតែមិនអាចរារាំងគណបក្សស្តាំនិយមមួយនេះមិនឲ្យទទួលបានប្រជាប្រិយភាពឡើយ។ នៅថ្ងៃអាទិត្យនេះ លោកស្រី Le Pen នឹងទទួលបានសំលេងឆ្នោតច្រើនជាងឪពុកលោកស្រីយ៉ាងហោចណាស់ពីរដងកាលពីឆ្នាំ ២០០២ ហើយគណបក្សលោកស្រីនឹងទទួលបានសំលេងឆ្នោតច្រើននៅក្នុងការបោះឆ្នោតសភានៅក្នុងខែ មិថុនាខាងមុខ៕

 (ប្រភព៖ The Globe and Mail ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៧)

ចែករំលែក

បញ្ចេញយោបល់