នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ បានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយសការងារ ក្រោមអធិបតីភាពលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលខេត្ត និងបុគ្គលិកអប់រំ សរុបចំនួន ២០៣រូប ។
ក្នុងកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការងារនេះ លោកបានបំពាក់មេដាយមាសចំនួន៤៥ មេដាយប្រាក់ចំនួន៥៥ មេដាយសំរឹទ្ធ ចំនួន៩១ មេដាយមុនីសារភណ្ឌ ថ្នាក់មហាសេនា០១ និងប័ណ្ណសរសើរចំនួន១២ ជូនមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ៕