មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្រសួងមានផែនការចេញនូវផែនការសំខាន់ចំនួន៤ ដែលជាចំណុចអាទិភាពក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីវាយតម្លៃស្តង់ដារMICEកម្ពុជា និងស្តង់ដារMICEអាស៊ាន “ ប្រភេទបន្ទប់ប្រជុំ” នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកលោក តុប សុភ័ក្តិ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ផែនការទាំង៤នោះរួមមាន៖
១-បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស បើមិនមានអ្នកមានចំណេះដឹង គ្រប់គ្រាន់មិនអាចធ្វើអភិវឌ្ឍវិស័យទេសចរណ៍បានឡើយមានន័យថា មនុស្សម្នាក់ត្រូវមានជំនាញមួយ។
២-កាអភីវឌ្ឍផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើតអ្វីថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសតំបន់ធម្មជាតិ កន្លែងកែច្នៃ ។
៣-ការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ឲ្យមានស្តង់ដារ មានន័យថាសេវាមួយត្រូវមានស្តង់ដាមួយដើម្បីលើកស្ទួយគុណភាពវិស័យទេសចរ
៤-ការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់រូបភាពដូចជាតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបណ្តាញសង្គម។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥លាននាក់ និងទេសចរក្នុងស្រុកជាង១០លាននាក់ ហើយនាំមកនូវចំណូលចូលថវិកាជាតិចំនួន៣៤០០លានដុល្លាសហរដ្ឋអាមេរិក។ ដោយឡែករយៈពេល២ខែដើមឆ្នាំ២០១៧នេះភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាមានចំនួនជាង១លាននាក់កើនឡើង១២ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមក៕