ក្រសួង​ព័ត៌មាន​ គ្រោង​សាងសង់​សារមន្ទីរ​គោរពវិញាណ​ក្ខន្ធអ្នកព័ត៌​មាន​

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
344

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន​ គ្រោងសាងសង់​សារមន្ទីរគោរពវិញ្ញាណក្ខន្ធអ្នកព័ត៌មាន​ ដើម្បីឲ្យតម្លៃក្នុងការលះបង់​របស់​អ្នកសារព័ត៌មាន​។ លោក ខៀវ កា​ញ៉ា​រិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បានបញ្ជាក់ថា ក្នុង​រយៈពេល ១ ឆ្នាំ ឬ ២ ឆ្នាំ​ខាងមុខ​ទៀត រដ្ឋាភិបាល​កម្ពុជា អាច​នឹង​សាងសង់សារមន្ទីរ​សារព័ត៌​មាននៅ​កម្ពុជា​។ ការលើកឡើងបែបនេះ​រ ក្នុងពិធីគោរពវិញ្ញាណខណអ្នកសារព័ត៌មាន ដែលបានពលីជីវិតក្នុងបុព្វហេតុព័ត៌មាន នៅសួនច្បារមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។

លោករដ្ឋមន្រ្ដីបញ្ជាក់ថា គម្រោង​សាងសង់សារមន្ទីរ​សារព័ត៌មាន​នេះ គឺ​ត្រូវ​ចំណាយ​ថវិការដ្ឋ​ទាំងស្រុង​ បើ​រដ្ឋាភិបាល​អនុញ្ញាត យ៉ាងយូរ ១ ឬ​ ២ ឆ្នាំ​ទៀត នឹង​កសាង​សារមន្ទីរ​សារព័ត៌មាន​​រួច។ លោកបន្ថែមថា ការលះបង់​របស់​អ្នកសារព័ត៌មាន​ដើម្បី​ជាតិ សម​នឹង​ទទួល​ការគោរព​ឲ្យ​តម្លៃ​។ លោកបន្ដថា សារមន្ទីរ​សារព័ត៌មាន​នេះ នឹង​ប្រមូលយក​ស្នាដៃល្អ​របស់​អ្នកសារព័ត៌មាន ទាំង​ជា​សំណេរ ឬ​សម្ភារៈ ដែល​អ្នកសារព័ត៌មាន​ធ្លាប់ប្រើ​ប្រាស់​។ តែ​យ៉ាងណា​ នេះ​គ្រាន់តែ​ជា​គម្រោង​តែប៉ុណ្ណោះ ដោយ​​រង់ចាំ​រដ្ឋាភិបាល​ផ្តល់​កញ្ចប់​ថវិកា​សិន​។

សូមបញ្ជាក់ថា​ ការគោរពវិញ្ញាណក្ខន្ធចំ​ថ្ងៃ​ដែល​ពិភពលោក រួម​ទាំងកម្ពុជាផង​ ​កំពុង​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​៕

បញ្ចេញយោបល់