លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជារីកចម្រើនដោយសារមានប្រមុខដឹកនាំដែលយល់ច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍ ទី ៤ ឧសភា ២០១៧​
84

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់ ប្រជាពលរដ្ឋមានឱកាសគ្រប់បែបយ៉ាង និងរស់នៅក្នុងសុខសន្តិភាព។

សំណេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ” ប្រទេសជាតិរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋមានឱកាសគ្រប់យ៉ាង និងរស់នៅសុខសប្បាយ ព្រោះកម្ពុជាមានប្រមុខដឹកនាំដែលយល់ច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ។

ទន្ទឹមនឹងកម្ពុជាកំពុងទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីសន្តិភាព គឺមានប្រទេសជិតខាងក្នុងតំបន់មួយចំនួនកំពុងប្រឈមនឹងសង្រ្គាមស៊ីវិល និងវិនាសកម្មដែលកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើនឆ្នាំយ៉ាងឈឺចាប់បំផុត។

ពេលនេះកម្ពុជាសន្តិភាព ជាទិសដៅទេសចរណ៍ពិភពលោក និងជាប្រទេសដែលមានសក្តានុពលដ៏ សម្បើមអស្ចារ្យសម្រាប់ពាណិជ្ជករ និងវិនិយោគិនបរទេស។ យើងចូលរួមថែរក្សាសន្តិភាព ដើម្បី ប្រទេសជាតិយើងកាន់តែរីកចម្រើនខ្លាំងឡើង”៕

ចែករំលែក

បញ្ចេញយោបល់