នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកអភិបាលរងខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកពានរង្វាន់ជ័យលាភីបាល់ទាត់ស្វាយរៀងហ្វូតសាលខាប់ លើកទី១ ឆ្នាំ២០១៧ ដែលសហការរៀបចំដោយសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង នៅទីលានបាល់ទាត់ហ្វូតសាល ស្ថិតក្នុងបរិវេណកីឡដ្ឋានបាល់ទាត់ខេត្តស្វាយរៀង ។
ក្នុងពិធីនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់គណៈកម្មការរៀបចំការប្រកួតនូវថវិកា ចំនួន ២លានរៀលផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជ័យលាភីចំណាត់ថ្នាក់លេខ១ គឺបានទៅលើក្រុមបាល់ទាត់សុភ័ក្ត្រម៉ូទ័រហ្វេសស៊ី ទទួលបានមេដាយមាស ១ ពានរង្វាន់ ១ និងថវិកា ៣លានរៀល ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់ស្កាយហ្វេសស៊ី ទទួលបានមេដាយប្រាក់ ១ និងថវិកា ២លានរៀល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់អេសអ៊ីហ្សិតហ្វេសស៊ី ទទួលបានមេដាយសំរិទ្ធិ ១ និងថវិកា ១លានរៀល ៕