លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន៖ ការបង្កើតឡើងនូវការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្ត សៀមរាបនឹងបង្កើនភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជា

ថ្ងៃពុធ ទី ៣ ឧសភា ២០១៧​
167

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការបង្កើតឡើងនូវការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប នឹងបង្កើនភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រសួងការបរទេសជប៉ុន ដឹកនាំដោយលោក Nobuo KISHI អនុរដ្ឋមន្រ្តីការបរទេសជប៉ុន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្តែងនូវការស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាលជប៉ុនក្នុងការបង្កើតនូវការិយាល័យកុងស៊ុលរបស់ជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលនឹង ចូលរួមចំណែកបន្ថែមទៀតក្នុងការបង្កើននូវភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជា ក៏ដូចជាការបង្កើនឡើងនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុនរវាងប្រទេសទាំងពីរ៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖

 

ចែករំលែក

បញ្ចេញយោបល់