លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានាបានសុខសន្តិភាព ស្ថេរភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិ

ថ្ងៃពុធ ទី ៣ ឧសភា ២០១៧​
117

លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង​ បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានាបានសុខសន្តិភាព ស្ថេរភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិ។ លោក បានថ្លែងដូចនេះនាព្រឹកថៃ្ងទី០៣ខែឧសភាឆ្នាំ២០១៧ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងគ្រួ​សារបក្សប្រជាជនកម្ពុជាចំនួន៥.២៧៦នាក់មកពីឃុំ៣ក្នុងស្រុក​កំពង់ត្រ​ឡាចខេត្តកំពង់ឆ្នាំង។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមត្រៀមឯកសារតាមការកំណត់របស់គ.ជ.បនិងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឱ្យបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានាបានសុខសន្តិភាព ស្ថេរភាពនិងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី  ក៏បានបញ្ជាក់ថា កន្លងមកកម្ពុជា បានឆ្លងកាត់នូវសង្រ្គាមនិង របបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោកដែលធ្វើឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតព្រាត់ប្រាស់គ្នាបន្សល់នូវសោកនាដកម្មយ៉ាងច្រើនដែលជាមេរៀនសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ លោក ក៏បានអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាពឱ្យគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយព្រោះសន្តិភាពបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជននិងការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់វីរៈយុទ្ធជន​ យុទ្ធនារីបានផ្តល់ជីវិតទី២សន្តិភាពនិងការអភិវឌ្ឍន៍ជូនជនកម្ពុជាគ្រប់រូប៕

ចែករំលែក

បញ្ចេញយោបល់