អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ជួប​ពិភាក្សាជា​មួយ​នាយក​ប្រតិ​បត្តិ PEMSEA នៅ​​សវន​​កាតាវសេងហួរ​

ថ្ងៃពុធ ទី ៣ ឧសភា ២០១៧​
97

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៧នេះ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជួបពិភាក្សា ជាមួយលោក Stephan Adrian Ross, នាយកប្រតិបត្តិ PEMSEA នៅសវនកាតាវសេងហួរ នាទីស្តីការក្រសួង ។ សូមជម្រាបផងដែរថា ជំនួបនេះផ្តោតលើចំនុចសំខាន់ចំនួន ៤គឺ៖

១-ការបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ នៅតំបន់មាត់សមុទ្រ ។
២- ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងតំបន់ឆ្នេរ រួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង។
៣-ធ្វើយ៉ាងណាជំរុញឱ្យកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ និងផែនការបង្ការគ្រោះអាសន្នថ្នាក់ជាតិនៃការកំពប់លេចធ្លាយប្រេងក្នុងឈូងសមុទ្រថៃ (កម្ពុជា វៀតណាម ថៃ) និងគោលការណ៍ជាតិណែនាំពីការប្រើប្រាស់សារធាតុគីមីបំបែកនៅពេលមានប្រេងកំពប់លេចធ្លាយចូលក្នុងសមុទ្រ ។
៤-ការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងនៅខេត្តកែប កំពត និងកោះកុង ៕

 

បញ្ចេញយោបល់