អភិបាលខេត្តកណ្តាល ផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋចៀសអោយឆ្ងាយ​ពីល្បែងស៊ីសង​ និងគ្រឿងញៀន​ ដើម្បីក្លាយ​ជាទំពាំងស្នង​ឫស្សីទៅ​ថ្ងៃអនាគត​

ថ្ងៃពុធ ទី ៣ ឧសភា ២០១៧​
159

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៧៩៧ នាក់ នៅភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុងផងដែរ។ ក្នុងពិធីជួបសំណេះសំណាលនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋចៀសអោយឆ្ងាយពីល្បែងស៊ីសងនានា យុវជនត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីទៅថ្ងៃអនាគត៕

ចែករំលែក

បញ្ចេញយោបល់