អភិបា​លរងខេត្តបន្ទាយ​មានជ័យ៖ រាជរដ្ឋាភិ​បាល ខិតខំ​ប្រឹង​ប្រែង កសាង​សាលារៀន​នៅ​គ្រប់ទីកន្លែង ដើម្បីផ្តល់ភាពងាយស្រួលដល់ កូនចៅប្រជាជន

ថ្ងៃពុធ ទី ៣ ឧសភា ២០១៧​
120

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំ ប្រឹងប្រែងក្នុងការកសាង សាលារៀននៅគ្រប់ទីកន្លែងរហូតដល់ ភូមិដាច់ស្រយាល ក្នុងគោលដៅបង្ខិត សាលារៀន ឱ្យទៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួល ដល់ការរៀនសូត្រ របស់កូនចៅ ប្រជាជនបានគ្រប់ៗគ្នា។

លោកលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសម្ភោធអគារសិក្សា និងរបងសាលាបឋមសិក្សា ១ខ្នង ០៥បន្ទប់ ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាតំបន់ដាច់ស្រយាល ជាអំណោយរបស់ឧកញ្ញ៉ា ម៉ៅ មាល័យ កែ គឹមយ៉ាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ។ ដែលក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីឧកញ្ញ៉ា ម៉ៅ មាល័យ កែ គឹមយ៉ាន លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត៕

បញ្ចេញយោបល់