ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធកំពុងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៧

ថ្ងៃពុធ ទី ៣ ឧសភា ២០១៧​
96

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារិទ្ធ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមនៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៧ ដែលរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ។

ទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ « ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ឱកាសថ្មី និងការប្រឈមថ្មី ៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកស្ទួយឱ្យសង្គមមានយុត្តិធម៌ ការរួបរួម និងសន្តិភាព »។

កម្មវិធីខាងលើនេះ មានការចូលរួមដោយតំណាងស្ថាប័នសារព័ត៌មាន និងអង្គការអន្តរជាតិ ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសារព័ត៌មានផងដែរ៕

ចែករំលែក

បញ្ចេញយោបល់