លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានធានារឹងមាំដែល ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ថ្ងៃអង្គារ ទី ២ ឧសភា ២០១៧​
276

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា  សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបាន​ធានារឹងមាំដែល ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោក បានថ្លែងដូចនេះ នៅក្នុងសារលិខិតអបអរសាទរជាមួយបងប្អូនកម្មករ និយោជិត និយោជក និងជនរួម​ជាតិ​ទាំងអស់ ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ១​ឧសភា ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជា បានដាក់ចេញនិងអនុវត្តដោយជោគជ័យ នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ និងទី២ និងបានបន្តដាក់ចេញយុទ្ធសាស្រ្តចតុ​កោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា សម្រាប់ រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ ដោយផ្តោតការយកចិត្តទុកយ៉ាងខ្លាំងលើកំណែ ទម្រង់លើគ្រប់វិស័យ។ សន្តិភាព និងស្ថិរភាពនយោបាយ ត្រូវបានធានារឹងមាំដែលជាមូល​ដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់នៅក្នុងសារលិខិតថា សេដ្ឋកិច្ចកម្ពុជាសម្រេច បានកំណើនថេរជាមធ្យមប្រចាំឆ្នាំ ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមក ១៣.៥% និងអត្រាអត់ការងារធ្វើចំនួន ០,៧%។ កម្ពុជា បានប្តូរពីប្រទេសដែលមានចំណូល កម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងកំពុងឈាន​ទៅ​ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

 

ចែករំលែក

បញ្ចេញយោបល់