តើ​ ម៉ារីន ឡឺប៉ែន នឹង​ឈ្នះ​ឆ្នោត​បារាំង​នៅ​ឆ្នាំ ២០១៧ នេះ​ដែរឬទេ?

ថ្ងៃអង្គារ ទី ២ ឧសភា ២០១៧​
122

យុទ្ធ​នាការ​ប្រកួត​ប្រជែង​ប្រធានាធិបតី​របស់​លោក​ស្រី ម៉ារីន ឡឺប៉ែន បាន​ចាប់​ផ្តើម​​ដ៏​ខ្លាំង ក្នុង​ខណៈ​គូប្រជែង​របស់​លោក​ស្រី Emmanuel Macron ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពីការ​រីក​រាយ​ចិត្តខ្លាំង​។ ប៉ុន្តែ​ តើ​លោក​ស្រី​នឹង​ឈ្នះ​ឆ្នោត​ដែរឬទេ?

យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់ Harris Interactive បាន​ឲ្យ​ដឹងថា អ្នក​បោះ​ឆ្នោត​បារាំង​ប្រហែល​ ៦១ ភាគ​រយ​ជឿថា លោក​ស្រី ម៉ារីន​ ឡឺប៉ែន បាន​ចាប់​ផ្តើម​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​នៅ​ជុំទីពីរ​របស់​លោក​ស្រី​បាន​យ៉ាង​ល្អ។

ផ្ទុយទៅ​វិញ អ្នក​បោះឆ្នោត​ចំនួន ៥២ ភាគ​រយ​​គិត​ថា គូប្រជែង​កណ្តាលនិយម​របស់​លោក​ស្រី Emmanuel Macron បាន​ចាប់​ផ្តើម​យុទ្ធ​នាការប្រជែង​របស់​គាត់​មិន​បាន​ល្អ​នាពេល​កន្លង​មក។​

លោក Macron ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​​សប្បាយ​ចិត្ត​​​ក្នុងការ​ប្រារព្ធ​ជ័យជំនះ​​ដ៏​ស្រួច​ស្រាវ​របស់​គាត់​នៅ​ជុំទីមួយ​​ដោយ​មាន​ពិធី​ជប់​លៀង​ដ៏​លេចធ្លោរ​មួយ​នៅ​ក្នុង​ភោជនីយដ្ឋាន​​ដ៏​ស្អាត​មួយ​នៅ​ទីក្រុង​ប៉ារីស។​

អ្នក​កណ្តាល​និយម​រូបនោះ​បាន​ថ្លែងសុន្ទរកថា​ជ័យជំនះ​ដ៏ក្អាក​ក្អាយ​​បន្ទាប់​ពី​ឈ្នះ​ជុំទីមួយ​​នៅ​ថ្ងៃអាទិត្យ​ដោយ​មាន​សន្លឹក​ឆ្នោត​ ២៤ ភាគ​រយ​​ លើស​លោក​ស្រី ឡឺប៉ែន ដែល​មាន​សន្លឹក​ឆ្នោត​ចំនួន ២១ ភាគ​រយ។​

លោក Macron បាន​នាំ​មុខ​ដ៏​ច្បាស់​នៅ​ក្នុង​ការ​ស្ទង់​មតិ​នោះ ហើយ​បាន​គាំទ្រ​ដោយ​ឥស្សរជន​នយោ​បាយ​សំខាន់ៗ​ រាប់​បញ្ចូល​ទាំង​ប្រធានាធិបតី​ផុត​អាណត្តិ​ Francois Hallande និង​​គូ​ប្រជែង​​បោះ​ឆ្នោត​របស់គាត់​លោក Francois Fillon។

ការ​ស្ទង់​មតិ​ចុង​ក្រោយ​របស់ Opinion Way បាន​រក​ឃើញ​ថា លោក Macron មានការ​គាំទ្រ​ចំនួន ៥៩ ភាគ​រយ​ ដែល​លើស​លោក​ស្រី​ ម៉ារីន ឡឺប៉ែន ដែល​មាន​ចំនួន​តែ ៤១ ភាគ​ ដែល​នៅ​សល់​ត្រឹមតែ​ ១០ ថ្ងៃទៀត​ប៉ុណ្ណោះ។​

ប៉ុន្តែ លោក​ស្រី ឡឺប៉ែន បាន​លៃ​លក​កាត់​បន្ថយ​គំលាត​បន្តិច​ចាប់​តាំង​ពី​ជុំ​ទី​មួយ។ នៅ​ថ្ងៃ​ចន្ទ លោក Macron មានគំលាត​​ចំនួន​ ៦១ ភាគ​រយ​ ហើយ​លោក​ស្រី ឡឺប៉ែន មានគំលាត​​ចំនួន ៣៩ ភាគ​រយ។

អ្នក​ប្រជាភិថុត​ស្តាំនិយម​រូប​នោះ​នៅតែ​សង្ឃឹម​​ ថា​នឹង​ទទួល​បាន​ជ័យ​ជំនះ​ដ៏​ភ្ញាក់​ផ្អើល​​នៅ​ថ្ងៃទី ៧ ខែ​ឧសភា​នៅ​ក្នុងការ​ប្រកួត​ប្រជែង​​បោះឆ្នោត​របស់​បារាំង​ដ៏​ពិបាក​ព្យាករណ៍​បំផុត​មិន​ដែល​ធ្លាប់​មាន​ពីមុន​មក។​

ទីប្រឹក្សា​របស់​ ម៉ារីន ឡឺប៉ែន លើ​ក​ឡើង​ថា លោក​ស្រី​នឹង​យក​ជ័យ​ជំនះ​លើ​ Macron។​

វាបាន​កើត​ឡើង​បន្ទាប់ពី​អ្នក​ធ្វើ​យុទ្ធ​នាការ​​ចាកចេញ​របស់​អង់គ្លេស​និង​លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ថា អ្នក​ធ្វើការ​ស្ទង់​មតិ​ ខុស ដោយ​អះអាង​ពីជ័យ​ជំនះ​ ទោះ​បីជា​​ត្រូវ​បាន​ព្យាករណ៍​​ថា នឹង​ចាញ់​ឆ្នោត​នៅ​ឆ្នាំ ២០១៦។​

លោក Ian Bremmer របស់​ក្រុម​ពិគ្រោះ​លើ​ហានិភ័យ​ បាន​បង្ហាញ​ថា លោក​ស្រី​ ម៉ារីន ឡឺប៉ែន មាន​ឱកាស​ឈ្នះ​ត្រឹម​តែ ៣០ ភាគ​រយ​ ប៉ុន្តែ​មាន​អារម្មណ៍​ថា Macron នឹង​នៅតែ​ឈ្នះ។

លោក Bremmer បាន​និយាយថា “ខ្ញុំ​មាន​អារម្មណ៍ថា គាត់​នឹង​ឈ្នះ​ ប៉ុន្តែ​វា​មិន​មែនជា​ការ​ទួសទាយ​ច្បាស់​នោះទេ។ វា​សំខាន់​ទៅ​លើ​ចំនួន​អ្នក​ចេញ​មក​បោះ​ឆ្នោត​”។

ស្ថាប័ន​ Economist Intelligence Unit បាន​ព្យាករណ៍​ថា លោក Macron នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ផ្តាច់​ព្រ័ត​នោះ​បន្ទាប់ពី​បេក្ខជន​សម្រាប់​គណបក្ស​ធំៗ​ត្រូវ​បាន​ធ្លាក់​ពីការ​ប្រកួត​ប្រជែង​នោះ៕

ប្រភព៖ Express.co.uk ចុះថ្ងៃ០១ ខែឧសភា ​ឆ្នាំ២០១៧

 

ចែករំលែក

បញ្ចេញយោបល់