Trump និយាយថា ជម្លោះដ៏ធំសម្បើមជាមួយកូរ៉េខាងជើងអាចកើតមាន  ក៏ប៉ុន្តែ ក៏ស្វែងរកផ្លូវការទូតផងដែរ

ថ្ងៃអង្គារ ទី ២ ឧសភា ២០១៧​
95

 

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍និយាយថា ជម្លោះដ៏ធ្ងន់ធ្ងរមួយជាមួយកូរ៉េខាងជើង អាចកើតមាននៅក្នុងការប្រឈមមុខទៅលើកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន ក៏ប៉ុន្តែគាត់ក៏ពេញចិត្តឱ្យមានលទ្ធផលការទូតមួយសម្រាប់ជម្លោះនេះផងដែរ។​

លោក Trump បានប្រាប់ទីភ្នាក់ងារ Reuters ថា «វាមានឱកាសដែលយើងអាចឈានទៅជម្លោះដ៏ធំសម្បើមជាមួយកូរ៉េខាងជើង។ នេះជារឿងពិតណាស់»។

ទោះជាយ៉ាងណាក៏ដោយលោក Trump និយាយថា គាត់ចង់ឱ្យមានដំណោះស្រាយដោយសន្តិភាពចំពោះវិបត្តិនេះដែលធ្វើឱ្យរំខានដល់ប្រធានាធិបតីអាមេរិកជាច្រើនរូប ដំណោះស្រាយនេះគឺជាផ្លូវមួយដែលគាត់ និងរដ្ឋបាលរបស់គាត់លើកឡើងតាមរយៈការដាក់ឱ្យមានទណ្ឌកម្មសេដ្ឋកិច្ចថ្មី ខណៈដែលជម្រើសយោធាមិនត្រូវបានគេប្រកាន់យក។​

គាត់និយាយថា «យើងស្រលាញ់ពេញចិត្ត ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះតាម     រយៈការទូត ក៏ប៉ុន្តែវាពិបាកខ្លាំងណាស់។​

លោក Trump បានសរសើរចំពោះការខិតខំរបស់ប្រធានាធិបតីចិន Xi  Jinping ចំពោះការជួយរបស់ចិននៅក្នុងការឱ្យកូរ៉េខាងជើងអត់ធ្មត់។ លោក Trump និយាយថា ខ្ញុំជឿថា ចិនព្យាយាមយ៉ាងលំបាកចំពោះបញ្ហានេះ។ គាត់មិនចង់ឃើញមានភាពចលាចល និងមរណភាពកើតឡើងឡើយ។ គាត់ប្រាកដជាអត់ចង់ឃើញរឿងនេះទាល់តែសោះ។ គាត់ជាមនុស្សល្អ។ គាត់ជាមនុស្សល្អណាស់ ហើយខ្ញុំក៏ស្គាល់គាត់យ៉ាងច្បាស់ផងដែរ។ ជាមួយនឹងការនិយាយដូច្នោះ មានន័យថា គាត់ស្រលាញ់ចិន គាត់ស្រលាញ់ប្រជាជនចិន។ ខ្ញុំដឹងថា គាត់អាចធ្វើកិច្ចការអ្វីមួយ កិច្ចការដែលគាត់ធ្វើបាន គាត់មិនអាចធ្វើបានទៅវិញ។​

លោក Trump បាននិយាយរឿងនេះមួយថ្ងៃបន្ទាប់ពីរូបគាត់ ហើយនិងទីប្រឹក្សាសន្តិសុខជាតិកំពូលៗរបស់គាត់ បានផ្តល់ព័ត៌មានដ៏សង្ខេបដល់សមាជិករដ្ឋសភាស្តីពីការគំរាមកំហែងរបស់កូរ៉េខាងជើង ហើយមួយថ្ងៃមុនពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillson និងដាក់សម្ពាធក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីឱ្យកូរ៉េខាងជើងកាន់តែឯកោ ដោយសារកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។​

រដ្ឋបាលលោក Trump កាលពីថ្ងៃពុធបានប្រកាសថា «កូរ៉េខាងជើងគឺជាការគំរាមសន្តិសុខជាតិមានលក្ខណៈជាបន្ទាន់ ហើយបញ្ហានេះគឺជាអាទិភាពនយោបាយការបរទេសកំពូល»។

រដ្ឋបាលលោក Trump និយាយថា ខ្លួនផ្តោតទៅលើការដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ច រាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការរបស់ចិននៅក្នុងការជំទាស់របស់ខ្លួនទៅនឹង    កូរ៉េខាងជើង ហើយស្ថានភាពនេះនៅតែបើកចំហឱ្យមានការចរចា។​

មន្រ្តីអាមេរិកនិយាយថា ការវាយប្រហារបែបយោធានៅតែជាជម្រើសមួយ ក៏ប៉ុន្តែបែរជានិយាយបន្ធូរស្ថានការណ៍នេះទៅវិញ បើទោះបីជាអាមេរិកខ្លួនឯងបានបញ្ចូននាវាចម្បាំង និងនាវាប្រើថាមពលនុយក្លេអ៊ែរទៅកាន់តំបន់នេះ ក្នុងស្ថានភាពជាការបង្ហាញសាច់ដុំក៏      ដោយ។​

ការវាយប្រហារបែបយោធារបស់អាមេរិកណាមួយ នឹងធ្វើឱ្យមាននូវហានិភ័យកើតចេញពីការវាយបករបស់កូរ៉េខាងជើងដ៏ធ្ងន់ ហើយគ្រោះថ្នាក់របួស និងស្លាប់ដ៏ធំនៅជប៉ុន កូរ៉េខាងត្បូង ក៏ដូចជាកងកម្លាំងអាមេរិក ដែលមានវត្តមាននៅក្នុងប្រទេសពីរនេះ។​

នៅពេលដែលគេសួរលោក Trump ថា តើលោក Kim Jung Un ជាមនុស្សដែលមានហេតុផលឬ? លោក Trump ឆ្លើយថា «គេក្មេងអាយុ ២៧ ឆ្នាំ ហើយកាន់កាប់របបនេះក្រោយពេលឪពុករបស់គេស្លាប់ទៅ។ ដូច្នេះ និយាយថា តើលោកឯងចង់បានអី មានវ័យទើបតែប៉ុណ្ណឹង វាមិនមែនជាការងាយស្រួលនោះទេ»។​

លោក Trump និយាយថា ខ្ញុំមិនឱ្យតម្លៃគាត់ ខ្ញុំគ្រាន់តែនិយាយថា នោះជាការងារពិបាកណាស់ដើម្បីធ្វើ។ ថា តើគាត់ជាមនុស្សមានហេតុផល ឬយ៉ាងណានោះខ្ញុំគ្មានយោបល់ឡើយ។ ខ្ញុំសង្ឃឹមថា គាត់ជាមនុស្សមានហេតុផលទៅចុះ។​

ចិនចាត់ទុកអ្នកចិនខាងតៃវាន់ថា ជាខេត្តមួយរបស់ខ្លួន។​

លោក Trump និយាយថា បញ្ហរបស់ខ្ញុំគឺថា ខ្ញុំបានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់ជាមួយលោកប្រធានាធិបតី Xi Jinping។ ខ្ញុំមានអារម្មណ៍ថា គាត់ធ្វើអ្វីៗដែលអាចធ្វើទៅបាននៅក្នុងតួនាទីអំណាចរបស់គាត់ដើម្បីជួយយើងជាមួយស្ថានភាពដ៏ធំនេះ។ ដូច្នេះ ខ្ញុំនឹងមិនបង្កការលំបាកសម្រាប់គាត់នៅពេលនេះឡើយ។ ដូច្នេះខ្ញុំចង់និយាយទៅកាន់គាត់សិន ​ប្រភព: Chnnel News Asia

ចែករំលែក

បញ្ចេញយោបល់